បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ

បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ - ảnh 1
បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ

          (VOV)_​ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ ២០១៥ ដោយប្រធាន​បទ៖ ​ទីក្រុងហូជីមិញ -៤០ឆ្នាំកសាង អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម ត្រូវបាន​បិទ​បញ្ចប់
ប្រកបដោយជោគជ័យ នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហូជីមិញ ​។ គណៈ​ចាត់តាំងបាន
ជ្រើសរើស និងប្រគល់ជូនរង្វាន់អោយវណ្ណកម្មឆ្នើមចំនួន៣ សំរាប់​អ្នកនិពន្ធ Do
The Thinh អ្នកនិពន្ធ Ngo Liem និងអ្នកនិពន្ធ Fabian Saeren ( បែលហ្ស៊ីក)។ ក្រៅពី
នោះ គណៈចាត់តាំងក៏បានប្រគល់ជូនរង្វាន់លើកទឹកចិត្ត​ចំនួន៤ សំរាប់អ្នកនិពន្ធ
ផ្សេងៗទៀតផង។

          ត្រូវបានបើកចាប់​ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ធ្នូ ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិ​ទី
ក្រុងហូជីមិញ មានការចូលរួមរបស់អ្នកនិពន្ធចំនួន៥០នាក់ នៅក្នុងនិងក្រៅប្រ
ទេស។ វណ្ណកម្មទាងនេះបានបង្ហាញអំពីរូបភាពទីក្រុងហូជីមិញ កំពុងផ្លាស់ប្តូរថ្មី
ពី​មួយថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍន៍ ធ្វើសមាហរណកម្ម និងឆ្ពោះទៅអនាគត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ