បិទបញ្ចប់ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិ ចាម លើកទី៥

(VOVWORLD) - ដោយប្រធានបទ “អភិរក្សវប្បធម៌ជនជាតិ ចាមដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ទិវាបុណ្យឆ្នាំនេះមានការចូលរួម របស់សិប្បករ សិល្បៈករ តារាសម្ដែង តន្ត្រីករ និងកីឡាករ ចំនួន២ពាន់នាក់មកពី ខេត្ត ក្រុងចំនួន៩ ដែលមានជនជាតិចាមរស់នៅ ក៏ដូចជារក្សាទុកបាននូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្ររបស់ជនជាតិចាម ផងដែរ។
បិទបញ្ចប់ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិ ចាម លើកទី៥ - ảnh 1 កម្មវិធីសិល្បៈនៅពិធីបិទបញ្ចប់ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិចាមលើកទី៥ឆ្នាំ២០១៩ (រូបថត៖ VOV)

  នាយប់ថ្ងៃទី២១ ខែសីហា នៅទីក្រុង Tuy Hoa ខេត្ត Phu Yen ភាគកណ្ដាល វៀតណាម បានប្រព្រឹត្តទៅពិធីបិទបញ្ចប់ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ ជនជាតិ ចាម លើកទី៥ ឆ្នាំ២០១៩។ ដោយប្រធានបទ “អភិរក្សវប្បធម៌ជនជាតិ ចាមដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ទិវាបុណ្យឆ្នាំនេះមានការចូលរួម របស់សិប្បករ សិល្បៈករ តារាសម្ដែង តន្ត្រីករ និងកីឡាករ ចំនួន២ពាន់នាក់មកពី ខេត្ត ក្រុងចំនួន៩ ដែលមានជនជាតិចាមរស់នៅ ក៏ដូចជារក្សាទុកបាននូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្ររបស់ជនជាតិចាម ផងដែរ។

        ទិវាបុណ្យឆ្នាំនេះរួមមានព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ដ៏វិសេស វិសាលជាច្រើន ដែលបង្ហាញពីប្រពៃណីវប្បធម៌សម្បូរបែបរបស់ជនជាតិចាម ទូទាំងប្រទេស។ សិល្បៈករប្រជាជន Dang Hung ប្រធានក្រុមប្រឹក្សាវាយតម្លៃ ទិវាបុណ្យ បានអះអាងថា ព្រឹត្តិការណ៍នេះបានក្លាយទៅជាកម្លាំងចលករដ៏ខ្លាំង ក្លាក្នុងការអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិ ក៏ដូច ជាជំរុញការផ្សព្វផ្សាយនិងអភិវឌ្ឍផ្នែកទេសចរណ៍នៅតំបន់មានជនជាតិចាមរស់នៅទូទាំងប្រទេសផងដែរ។ លោក Dang Hung បានបន្ថែមទៀតថា៖

        “ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បានរួមចំណែកធ្វើអោយវប្បធម៌មានការរីក រាលដាលទៅគ្រប់ទិសទី ក៏ដូចជារួមចំណែកកសាងខឿនវប្បធម៌កីឡានិងទេស ចរណ៍របស់ជនជាតិភាតរៈទាំង ៥៤ក្នុងគ្រួសារប្រជាជាតិវៀតណាម ផងដែរ។ ទិវាបុណ្យជនជាតិចាមលើកទី៥នៅ Phu Yen ដូចទៅនឹងសួនផ្កាចម្រុះពណ៌ ដ៏ស្រស់បំព្រងរបស់ជនជាតិចាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ