បិទបញ្ចប់ព្រឹត្តិការណ៍ “ភូមិអាស៊ាន” ឆ្នាំ២០១៧

(VOVWORLD) - ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី ២៤ កញ្ញា ព្រឹត្តិការណ៍ “ភូមិអាស៊ាន” ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងក្នុង ឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាននិងលើកទី២២ទិវាវៀតណាមចូល រួមអាស៊ាន បានបិទបញ្ចប់។
បិទបញ្ចប់ព្រឹត្តិការណ៍ “ភូមិអាស៊ាន” ឆ្នាំ២០១៧ - ảnh 1 ឈូតសំដែងរបាំប្រពៃណីរបស់សិល្បៈការិនីឡាវ (រូបថត៖ VOV)

(VOVworld) - ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី ២៤ កញ្ញា ព្រឹត្តិការណ៍ “ភូមិអាស៊ាន” ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងក្នុង ឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាននិងលើកទី២២ទិវាវៀតណាមចូល រួមអាស៊ាន បានបិទបញ្ចប់។ “ភូមិអាស៊ាន” ឆ្នាំ២០១៧បានតាំងបង្ហាញស្តង់ទំនិញ ពាណិជ្ជកម្មនិងស្តង់ទំនិញម្ហូបអាហារចំនួន២០០ស្តង់របស់ប្រទេសអាស៊ាននានា។ ឆ្នាំនេះ ភូមិវៀតណាមបានតាំងបង្ហាញផលិតផលដ៏វិសេសវិសាលនៃវប្បធម៌ ជនជាតិចាម។ លោក Van Quan Phu Doan នាយកក្រុមហ៊ុនគ្រឿងភាជន៍ចាម ដែលជាតំណាងភូមិវៀតណាម បានឲ្យដឹងថា៖ “ទស្សនិកជនយកចិត្តទុកដាក់ដល់លក្ខណៈវប្បធម៌ចាមដ៏វិសេសវិសាលនិងរូបចម្លាក់ពោរពេញទៅដោយលក្ខណៈវប្បធម៌ចាមនោះ។ ប្រទេសផ្សេងៗដូចជា ថៃ កម្ពុជានិងឡាវមានលក្ខណៈវប្បធម៌ស្រដៀងគ្នាជាមួយវប្បធម៌ចាម។ យើងខ្ញុំ ចង់ផ្សព្វផ្សាយអំពីវប្បធម៌ចាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ