បិទបញ្ចប់សន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីអំពីការទប់ទល់នឹងគ្រោះធម្មជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី២២ កញ្ញា ក្នុងថ្ងៃធ្វើការទីពីរ នៃសន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ ស្ដីអំពីការទប់ទល់នឹងគ្រោះធម្ម ជាតិ  លើកទី១១ ប្រព្រឹត្តទៅនៅទីក្រុង Vinh ខេត្តNghe An ( ភាគកណ្ដាលវៀតណាម) តំណាងបណ្ដាខឿនសេដ្ឋ កិច្ច APEC 
បិទបញ្ចប់សន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីអំពីការទប់ទល់នឹងគ្រោះធម្មជាតិ - ảnh 1បិទបញ្ចប់សន្និសីទមន្ត្រីជាន់ខ្ពស់ APEC ស្ដីអំពីការទប់ទល់នឹងគ្រោះធម្មជាតិ 

នាព្រឹកថ្ងៃទី២២ កញ្ញា ក្នុងថ្ងៃធ្វើការទីពីរ នៃសន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ ស្ដីអំពីការទប់ទល់នឹងគ្រោះធម្ម ជាតិ  លើកទី១១ ប្រព្រឹត្តទៅនៅទីក្រុង Vinh ខេត្តNghe An ( ភាគកណ្ដាលវៀតណាម) តំណាងបណ្ដាខឿនសេដ្ឋ កិច្ច APEC បានចែករំលែកអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអនុវត្តវិទ្យា សាស្ត្រ  បច្ចេកវិទ្យា ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ។ លោក Tran Quang Hoai អគ្គនាយក នាយកដ្ឋានបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយដឹងថា៖

          “ នាពេលខាងមុខនេះ ព័ត៌មានត្រូវបានជំរុញខ្លាំងក្លា ជូនដល់សហគមន៍នៅតំបន់ឆ្ងាយដាច់ស្រយាល់ទៀតផង។ យើងកំពុងអនុវត្តបច្ចេកវិទ្យានានាដើម្បីកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ។ ហើយអគ្គនាយកដ្ឋានកំពុងពិនិត្យមើលការប្រើប្រាស់បណ្ដាញសង្គម ដូចជា៖ facebook ជាដើម ដើម្បីជូនព័ត៌មានប្រកបដោយលឿនបំផុតទៅកាន់ប្រជាជន ក៏ដូចជាទទួលព័ត៌មានពីប្រជាជន ដល់ស្ថាប័នមជ្ឈឹម និងស្ថាប័នបង្ការទប់ទល់នឹងគ្រោះធម្មជាតិនៅមូលដ្ឋាន ដើម្បីដោះស្រាយអោយទាន់ពេលវេលា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ