បិទបញ្ចប់សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) -នាថ្ងៃទី ១៧ ឧសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន បិទបញ្ចប់សម័យប្រជុំលើកទី ១០
បិទបញ្ចប់សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1សម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា 

  នាថ្ងៃទី ១៧ ឧសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន បិទបញ្ចប់សម័យប្រជុំលើកទី ១០ ។ មុនពេលបិទបញ្ចប់សម័យប្រជុំលើកនេះ នៅពេលដែលផ្ដល់មតិស្ដីពីការទូទាត់ផ្ដាច់ថវិការដ្ឋឆ្នាំ ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពគ្នាចំពោះចំនួនចំណូលសរុប ចំណាយសរុបនិងចំណាយហួសកំរិតថវិកា ដូចជារបាយការណ៍របស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ បានឯកភាពគ្នានឹងដាក់ជូនខ្លឹមសារនេះជូនចំពោះរដ្ឋសភាដើម្បីអនុម័ត។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យរដ្ឋាភិបាលគប្បីបញ្ជាណែនាំស្ថាប័នទាក់ទិននានាគប្បីដោះបទពិសោធន៍ ពង្រឹងការគ្រប់គ្រងចំពោះបំណុលសាធារណៈ ធានាឲ្យបាននូវតម្លាភាព ប្រសិទ្ធភាព សន្តិសុខហិរញ្ញវត្ថុជាតិជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ