បិទបញ្ចប់សម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្រ្តៃរដ្ឋសាភាវៀតណម

បិទបញ្ចប់សម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្រ្តៃរដ្ឋសាភាវៀតណម - ảnh 1


(VOVworld) - ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung សម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា បានបិទបញ្ចប់
នាព្រឹកថ្ងៃទី៩ តុលា នៅរដ្ឋធានីហាណូយ។មុននោះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា បានផ្ដល់មតិអំពីរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីស្ថានភាពអនុវត្តផែនការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម និងពង្រាងថវិការរដ្ឋឆ្នាំ២០១៤ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ការពង្រាងថវិការរដ្ឋឆ្នាំ២០១៥។តាមរបាយការណ៍របស់រដ្ឋាភិបាលថា​ ក្នុង
រយៈពេល៩ខែកន្លងទៅ ស្ថានភាពសេដ្ឋកិច្ចសង្គម បន្តមានបំរ៉ែបំរួលសកម្មលើវិស័យ
ភាគច្រើន ដោយអត្រាកំណើនសេដ្ឋកិច្ចទទួលបាន៥,៦២%។តំលៃនាំចេញកើនឡើង
១៤%ប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។បន្តែរបាយការណ៍រនេះ ក៏បាន
លើកច្បាស់ថា ក្នុងដំណើរការស្ដារខឿនសេដ្ឋកិច្ចឡើងវិញសកម្មភាពផលិតកម្ម
អាជីវកម្មនៅជួបប្រទះការលំបាកជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ