បិទមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៥៖ កំណត់ត្រាជាច្រើនត្រូវបានបង្កើត

(VOVWORLD) - នាយប់ថ្ងៃទី៦ ខែសីហា ពិធីបិទមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅរោងមហោស្រពទីក្រុងហូជីមិញ។ 
បិទមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៥៖ កំណត់ត្រាជាច្រើនត្រូវបានបង្កើត - ảnh 1ស្នាដៃ "ទីក្រុងក្នុងការចងចាំរបស់ខ្ញុំ" របស់ក្រុមអ្នកនិពន្ធនៃ VOV5 - វិទ្យុសម្លេងវៀតណាម (Thu Hoa - Hong Anh - Anh Tuan) បានឈ្នះរង្វាន់មាសក្នុងប្រភេទបទយកការណ៍និងសម្ភាសន៍។ (រូបថត៖ VOV)

ថ្លែងនៅពិធីបិទ លោក Do Tien Sy អគ្គនាយកវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា មហោស្រពលើកនេះ មាន “ចំណុចលេចធ្លោជាងគេ” ជាច្រើន ដោយមានចំនួនគណៈប្រតិភូ ស្នាដៃចូលរួមការប្រកួត ប្រភេទពានរង្វាន់ និងចំនួនរង្វាន់ច្រើនបំផុង បើធៀបនឹងមហោស្រពមុនៗ។

វាយតំលៃពីគុណភាពនៃស្នាដៃចូលរួមការប្រកួតឆ្នាំនេះ លោកអគ្គនាយកវិទ្យុសម្លេងវៀតណាមបានចាត់ទុកថា ស្នាដៃទាំងអស់សុទ្ធតែមានគុណភាពលេចធ្លោទាំងខ្លឹមសារ និងទម្រង់ ដែលឆ្លុះបញ្ចាំងនូវគ្រប់ទិដ្ឋភាពនៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ; ក្នុងនោះ លេចធ្លោគឺការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣; ដំណោះស្រាយសម្រាប់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩; ការងារកសាងបក្ស ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម ជាដើម។ ស្នាដៃជាច្រើនបានរំលេចគំរូមនុស្សល្អ ការងារល្អ គំរូជឿនលឿន ហើយមានស្នាដៃខ្លះប្រកបដោយលក្ខណៈបដិវាទ ដែលស្នើឡើងដំណោះស្រាយរួមចំណែកទៅក្នុងការអភិវឌ្ឍសង្គម។

នៅពិធីបិទ គណៈចាត់តាំងបានប្រគល់រង្វាន់ពិសេសចំនួន១ រង្វាន់មាសចំនួន ២៨ រង្វាន់ប្រាក់ចំនួន ៥៨ រង្វាន់ រង្វាន់សំរឹទ្ធចំនួន ៧១ រង្វាន់ រង្វាន់លើកទឹកចិត្តជាច្រើន និងប្រភេទពានរង្វាន់ផ្សេងៗទៀត៕

គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) បានឈ្នះរង្វាន់មាស ២ រង្វាន់ និងរង្វាន់ប្រាក់ ១ រង្វាន់នៅមហោស្រពផ្សាយសម្លេងលើកនេះ។

- ស្នាដៃ "ទីក្រុងក្នុងការចងចាំរបស់ខ្ញុំ" របស់ក្រុមអ្នកនិពន្ធនៃ VOV5 - វិទ្យុសម្លេងវៀតណាម (Thu Hoa - Hong Anh - Anh Tuan) បានឈ្នះរង្វាន់មាសក្នុងប្រភេទបទយកការណ៍និងសម្ភាសន៍។

- ស្នាដៃ "ជួបសំណេះសំណាលជាមួយលោក Kenjah David - ឯកអគ្គរដ្ឋទូតតន្ត្រីបារាំងប្រចាំនៅវៀតណាម" របស់ក្រុមអ្នកនិពន្ធ Duc Quy - Thuy Van - Thanh Phuong - Phuong Anh (VOV5 - វិទ្យុសម្លេងវៀតណាម) បានឈ្នះរង្វាន់មាសក្នុងប្រភេទកម្មវិធីផ្សាយសម្លេងផ្សាល់។

 - ស្នាដៃ “ជនជាតិវៀតណាមជាមួយនឹងសេចក្ដីមេត្តាករុណា ភាពមោះមុត និងការចែករំលែកក្នុងអំឡុងពេលនៃជំងឺរាតត្បាតនៅឥណ្ឌូនេស៊ី” ដោយអ្នកនិពន្ធ Huong Tra (VOV5 - វិទ្យុសម្លេងវៀតណាម) បានឈ្នះរង្វាន់ប្រាក់ក្នុងប្រភេទបទយកការណ៍-សម្ភាសន៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ