បន្តកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីជួយទ្រទ្រង់សហគ្រាសឲ្យបានជាក់ស្តែងនិងទាន់ពេលវេលា

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់
ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន ផ្នែក និងមូលដ្ឋានត្រូវចែករំលែក ក្ដាប់ជាប់បាននូវការលំបាករបស់សហគ្រាស ហើយចេញគោលនយោបាយដោយទាន់ពេលវេលាដើម្បីជួយទ្រទ្រង់សហគ្រាស។ 
បន្តកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីជួយទ្រទ្រង់សហគ្រាសឲ្យបានជាក់ស្តែងនិងទាន់ពេលវេលា - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមសហគ្រាសធុនតូចនិងមធ្យមវៀតណាម។ (រូបថត៖ VGP)
នារសៀលថ្ងៃទី៦ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរវាងគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រុមប្រឹក្សា ប្រតិបត្តិនៃសមាគមសហគ្រាសធុនតូចនិងមធ្យមវៀតណាម (SME) ស្តីពីស្ថានភាព ប្រតិបត្តិការរបស់សមាគមនិង សហគមន៍សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាដំណោះស្រាយដើម្បីជំនះលើការលំបាកសម្រាប់សហគ្រាសផងដែរ។
ទាក់ទងនឹងលទ្ធភាពទទួលបានដើមទុន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកធនាគារអនុវត្តន៍ឱ្យបានខ្លាំងក្លានូវសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម ជាពិសេសការអនុវត្តគោលនយោបាយរូបិយវត្ថុដ៏ធូររលុងជាងមុន តាមរយៈការបង្កើនការផ្គត់ផ្គង់ប្រាក់ កាត់បន្ថយអត្រាការប្រាក់ជាមធ្យម ជាពិសេសអត្រាការប្រាក់កម្ចី បង្កើនលទ្ធភាពទទួលបានឥណទាន សម្រាប់ផលិតកម្មនិងអាជីវកម្ម។ ទាក់ទងនឹងកំណែទម្រង់បែបបទរដ្ឋបាល រដ្ឋាភិបាល បានប្រគល់ឲ្យខុទ្ទកាល័យរដ្ឋាភិបាលសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្ត ពិនិត្យ កែទម្រង់ កាត់បន្ថយ និងសម្រួលបែបបទរដ្ឋបាល។ ទាក់ទងនឹងកញ្ចប់ឥណ ទានអនុគ្រោះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យធនាគាររដ្ឋសិក្សាស្រាវជ្រាវ និងដាក់ ពង្រាយកញ្ចប់ឥណទាន ដើម្បីជំរុញតម្រូវការប្រើប្រាស់។ ទន្ទឹមនឹងនោះ បញ្ជាឲ្យ ក្រសួងផែនការ និងវិនិយោគ ពិនិត្យបទប្បញ្ញត្តិ ដើម្បីចាត់ចែងគម្រោងវិនិយោគហេដ្ឋា រចនាសម្ព័ន្ធ ដល់សហគ្រាសធុនតូច និងមធ្យមដោយអនុលោមតាមច្បាប់។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន ផ្នែក និងមូលដ្ឋានត្រូវចែករំលែក ក្ដាប់ជាប់បាននូវការលំបាករបស់សហគ្រាស ហើយចេញគោលនយោបាយដោយទាន់ពេលវេលាដើម្បីជួយទ្រទ្រង់សហគ្រាស។ សហគ្រាសក៏ត្រូវរួបរួមគ្នា ខិតខំប្រឹងប្រែងថែមទៀត សន្សំសម្ចៃការចំណាយ ផ្លាស់ប្ដូរ ថ្មីអភិបាលកិច្ច ពង្រីកទីផ្សារ ជំរុញការផ្លាស់ប្តូរឌីជីថល ឆ្ពោះទៅរកផលិតកម្មបៃតង សេដ្ឋកិច្ចវិលជុំ បំពេញតាមតម្រូវការនៃទីផ្សារអន្តរជាតិ; មានការច្នៃប្រឌិតជាប្រចាំ មានផលិតផលដែលបំពេញតម្រូវការអ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ