បន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិឡាវ

បន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិឡាវ - ảnh 1
អគ្គនាយក VOV លោក Nguyen The Ky (ខាងស្ដាំ)និងអគ្គនាយកវិទ្យុសម្លេងជាតិឡា
វលោក Phosy Keomanivong

(VOVworld) - នាព្រឹកថ្ងៃទី២២ វិច្ឆិកា នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម​
(VOV) រដ្ឋធានីហាណូយ អគ្គនាយក VOV លោក Nguyen The Ky បានទទួលជួប
គណៈ ប្រតិភូនៃវិទ្យុសម្លេងជាតិឡាវដឹកនាំដោយអគ្គនាយកលោកPhosy Keomani-
vong ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ អគ្គនាយក VOV
លោក Nguyen The Ky ចាត់ទុកថា ក្នុងកាលៈទេសៈសកលភាវូបនីយកម្មដ៏ខ្លាំងក្លា
នាបច្ចុប្បន្ន សារព័ត៌មានកំពុងផ្លាស់ប្ដូរយ៉ាងលឿនការងារផ្សព្វផ្សាយព័ត៌មានកាន់តែ
មានការសាកល្បងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ដោយហេតុនេះ VOV និងវិទ្យុ
សម្លេងជាតិឡាវ ចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងស្អិតរមួតនិងអនុវត្តន៍ប្រកប
ដោយប្រសិទ្ធិភាពនូវខ្លឹមសារនានាលើវិស័យផ្សាយសម្លេងតាមកិច្ចព្រមព្រៀងសហ
ប្រតិបតិ្តការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ៖
“ទំព័រសង្គមនិងអ៊ីនធឺណែតកំពុងជាគូប្រជែងដណ្ដើមសាធារណៈជននិងមិត្ត
អ្នកស្ដាប់របស់ផ្នែកផ្សាយសម្លេង ប៉ុន្តែនៅលើអ៊ីនធឺណែតក៏មានព័ត៌មានជាច្រើន
មិនត្រឹមត្រូវនិងអាក្រក់។ការប្រកួតប្រជែងរវាងស្ថាប័នសារព័ត៌មានប្រពៃណីជា
មួយនឹងមធ្យោបាយសារព័ត៌មានថ្មីៗកាន់តែតឹងរឹងពីមួយថ្ងៃទៅមួយថ្ងៃ។នេះក៏ជា
ការសាកល្បងចំពោះវិទ្យុផ្សាយសម្លេងជាតិឡាវដែរ។ដូច្នេះហើយ វិទ្យុសម្លេងទាំង
ពីរចាំបាច់ត្រូវបង្កើនជំនួបប្រាស្រ័យ សិក្ខាសាលាដើម្បីស្វែងរកវិធានការទប់ទល់
នឹងការលំបាកក្នុងសម័យកាលថ្មី”។
បន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិឡាវ - ảnh 2
ទិដ្ឋភាពនៃជំនួបនេះ

រីឯខ្លួនវិញ លោក Phosy Keomanivong អគ្គនាយកវិទ្យុសម្លេងជាតិឡាវ បានមាន
ប្រសាសន៍ថា៖
“យើងខ្ញុំមានគោលបំណងជំរុញទំនាក់ទំនងរវាងវិទ្យុសម្លេងទាំងពីរឲ្យកាន់តែ
មានប្រសិទ្ធិភាពនិងស្អិតរមួតថែមទៀត ជាពិសេសគឺតាមរយៈការផ្លាស់ប្ដូរគណៈ
ប្រតិភូ។ការដែល VOV រៀបចំការបណ្ដុះបណ្ដាល ហ្វឹកហ្វឺនជូនអ្នកយកព័ត៌មាន
អ្នកបច្ចេកទេសរបស់វិទ្យុសម្លេងជាតិឡាវ បានជួយយើងខ្ញុំកាត់បន្ថយការលំបាក
ហើយអភិវឌ្ឍន៍កាន់តែខ្លាំងក្លា”។
វិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិឡាវមានទំនាក់ទំនងដ៏ស្អិតរមួតក្នុង
អំឡុងច្រើនទសវត្សកន្លងទៅ។ភាគីទាំងពីរតែងតែផ្លាស់ប្ដូរគណៈប្រតិភូរៀនសូត្រ
បទ ពិសោធន៍គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ