បន្តជំរុញចលនាអាជីវករវ័យក្មេងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

(VOVworld) - នារសៀលថ្ងៃទី២៦ ឧសភា នៅទីក្រុង Can Tho ភាគខាងត្បូងវៀត
ណាម មជ្ឈមសមាគមអាជីវករវ័យក្មេងវៀតណាមបានរៀបចំសិក្ខាសាលាដោយ
ប្រធានបទ “វិធានការបង្កើតប្រភពទុនសំរាប់អង្គភាពអាជីវកម្មនិងអភិវឌ្ឍន៍ចលនា
អាជីវករវ័យក្មេងនៅតំបន់ភាគខាងត្បូង”។នៅសិក្ខាសាលានេះបានប្រមូលផ្ដុំក្នុង
បណ្ដាបញ្ហាជាសារវ័ន្តនៃខឿនសេដ្ឋកិច្ចវៀតណាម ដំណោះស្រាយនានាដើម្បី
បង្កើតប្រភពទុន និងនាំចេញគោលនយោបាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជា
សមាជិក។ព្រមទាំងបណ្ដាតំណាងក៏បានផ្លាស់ប្ដូរបទពិសោធន៍ ព័ត៌មានសេដ្ឋកិច្ច សង្គមដើម្បីកំណត់ទិសដៅធ្វើសកម្មភាព ជំរុញចលនាអាជីវករវ័យក្មេងអភិវឌ្ឍន៍
នាពេលខាងមុខ។លោក Dang Xuan Huy ប្រធានសមាគមអាជីវករវ័យក្មេងខេត្ត
Dong Thap បានឲ្យដឹងថា៖
បន្តជំរុញចលនាអាជីវករវ័យក្មេងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា - ảnh 1
សិក្ខាសាលានេះបានប្រមូលផ្ដុំក្នុងការបង្កើតប្រភពទុននិងនាំចេញគោលនយោបាយជួយឧបត្ថម្ភ
អង្គភាពអាជីវកម្មជាសមាជិក

“នៅតំបន់វាលទំនាបទន្លេ Cuu Long ក្រុមហ៊ុនវ័យក្មេងនានាបានចាប់ផ្ដើមយល់
ច្បាស់អំពីសារសំខាន់នៃការអភិវឌ្ឍន៍និងធ្វើសមាហរណកម្ម។បណ្ដាសមាគម
អាជីវករវ័យ ក្មេងនៅតំបន់ Nam Bo ខាងលិច បានមានកម្មវិធីធ្វើសកម្មភាព
បង្កើតឡើងក្រុមនានាដើម្បី ផ្សាភ្ជាប់ជាមួយគ្នាទៅវិញទៅមក បង្កើតឱកាសសហ
ប្រតិបតិ្តការជាមួយគ្នាពន្លឿនពាណិជ្ជ កម្មក៏ដូចជាលើកសំណើរគោលនយោបាយ
ដ៏ពិសេសដោយឡែកដើម្បីអភិវឌ្ឍន៍នៅតំបន់របស់ខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ