បន្តជំរុញយន្តការគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងវៀតណាម និងសហព័ន្ធរុស្ស៊ី

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ ប្រធាន Duma ជាតិរុស្ស៊ីលោក Volodin នឹងចូលរួមសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។ 
បន្តជំរុញយន្តការគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងវៀតណាម និងសហព័ន្ធរុស្ស៊ី - ảnh 1ប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin

ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាថ្ងៃទី១៥ តុលា ប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ តុលា ។

ឆ្លើយសំនួររបស់សារព័ត៌មាននាឱកាសនេះ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Manh Tien បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភា Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី ជាពិសេសការពង្រឹងទំនុកចិត្តនយោបាយ និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម ព្រមទាំងបង្ហាញពីការគោរពរបស់ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីចំពោះវៀតណាម និងជាការគូសបញ្ជាក់យ៉ាងសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

យោងតាមលោក Nguyen Manh Tien ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ ប្រធាន Duma ជាតិរុស្ស៊ីលោក Volodin នឹងចូលរួមសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។  យន្តការគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា គឺជាគំរូខ្ពស់បំផុត និងជាគំរូដំបូងនៃកិច្ចសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិបរទេស ដែលដឹកនាំដោយប្រធានរដ្ឋសភាវៀតណាម និងប្រធានសភា Duma ជាតិរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ