បន្តផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាពអង្គភាពអាជីវកម្មរដ្ឋ។

បន្តផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាពអង្គភាពអាជីវកម្មរដ្ឋ។ - ảnh 1
សម័យប្រជុំប្រចាំរដ្ឋាភិបាលខែសីហា

        VOV-នៅសម័យប្រជុំប្រចាំរដ្ឋាភិបាលខែសីហា នាថ្ងៃទី៦កញ្ញាក្រោម​អធិបតី
​ភាព​របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung រដ្ឋាភិបាលបានពិភាគ្សាលើ​គំរោងការ
​​សំខាន់​មួយ​ចំនួនទាក់ទិនដល់ខ្លឹមសារ “បន្តផ្លាស់ប្តូរថ្មី លើកកំពស់​ប្រសិទ្ធ​ភាព​
អង្គភាព​អាជីវកម្ម​រដ្ឋ ធានាតួនាទីស្នូលរបស់សេដ្ឋកិច្ចរដ្ឋក្នុងខឿន​សេដ្ឋកិច្ច​ទីផ្សារ
តាមទឹសសង្គមនិយម” និង “ចលនាប្រភពកំលាំងអនុវត្តបណ្ដាការ​លោត​ផ្លោះ
យុទ្ធសាស្ត្រ”ជាដើម។ ដោយផ្អែកលើ​មូលដ្ឋាននៃមតិយោបល់នៅកិច្ចប្រជុំ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​រាល់ការរួមចំណែកដ៏ធំធេង​និង​សកម្មរបស់អង្គភាពអាជីវកម្មរដ្ឋ ជាក់ស្ដែងគឺបណ្ដា​សម្ព័ន្ធ​ក្រុមហ៊ុនអគ្គក្រុមហ៊ុន​ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជំរុញផលិតកម្មអភិវឌ្ឍន៍​បង្កើន​ទិន្នផលពលកម្មរួម​ចំណែកធានាសុខុមាលភាពសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម​ធានាសន្តិសុខការពារ
ជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរនូវគោលដៅ​បាន​ដាក់ចេញពី​ឥឡូវដល់ឆ្នាំ២០១៥ត្រូវរៀបចំឡើងវិញរចនាសម្ព័ន្ធអោយបានជោគជ័យនូវ
បណ្ដាសម្ព័ន្ធ​ក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋតាមស្មារតីសេចក្តីសំរេចចិត្តរបស់មជ្ឈឹម ក្នុងនោះឆ្ពោះទៅអង្គភាពអាជីវកម្មរដ្ឋប្រមូលផ្ដុំវិនិយោគមានប្រសិទ្ធភាពទៅលើ
ផ្នែករបរសំខាន់ដែលបានកំណត់៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ