បន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងធានានូវតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច

(VOVWORLD) - បន្តអនុវត្តប្រកបដោយភាពបត់បែននិងប្រកប ដោយប្រសិទ្ធភាពនូវ “គោលដៅពីរ” ដោយធានាឱ្យបាននូវតុល្យភាពដ៏សំខាន់នៃសេដ្ឋកិច្ច រួមជាមួយធានាសន្តិសុខសង្គមនិងជីវភាពរស់នៅរបស់ប្រជាជន។ 

ដោយឈរលើមូលដ្ឋាននៃកិច្ចពិភាក្សារបស់សមាជិករដ្ឋាភិបាល តំណាងចូលរួមកិច្ចប្រជុំនិងសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៅសម័យប្រជុំរដ្ឋាភិបាលតាមអនឡាញ ទូទាំងប្រទេសជាមួយតំបន់នានា ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៅក្នុងខែកក្កដានិងរយៈពេល ៧ ខែ នៃឆ្នាំ ២០២១ ដែលបានធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Pham Minh Chinh បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដែលតម្រូវឱ្យរដ្ឋមន្រ្តី ប្រធានស្ថាប័នស្មើក្រសួង ប្រធានស្ថាប័នចំណុះរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីក្រុងចំណុះមជ្ឈឹម ឲ្យបន្តអនុវត្តន៍យ៉ាងខ្លាំងក្លានិងស៊ីសង្វាក់គ្នា នូវគោលដៅ ភារកិច្ចនិងដំណោះស្រាយដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២១ ហើយជាចម្បង កុំឱ្យកើតមានឡើងនូវវិបត្តិសេដ្ឋកិច្ច-សង្គមនិងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។ បន្តអនុវត្តប្រកបដោយភាពបត់បែននិងប្រកបដោយប្រសិទ្ធភាពនូវ “គោលដៅពីរ” ដោយធានាឱ្យបាននូវតុល្យភាពដ៏សំខាន់នៃសេដ្ឋកិច្ច រួមជាមួយធានាសន្តិសុខសង្គមនិងជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ដាក់ជូននាយករដ្ឋមន្ត្រីសូមការអនុម័តវិនិយោគលើកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១-២០៣០ អនុវត្តn^ គោលនយោបាយរូបិយវត្ថុប្រកបដោយភាពម្ចាស់ការនិងអាចបត់បែនបាន សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគោលនយោបាយសារពើពន្ធនិងគោលនយោបាយផ្សេងទៀត ដើម្បីធានាបានគោលដៅនៃការគ្រប់គ្រងអតិផរណា រួមចំណែកដល់ការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងធានាឱ្យមានតុល្យភាពល្អនៃសេដ្ឋកិច្ចនិងរួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សេចក្តីសម្រេចនេះក៏តម្រូវឱ្យមូលដ្ឋានផ្តោតការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជននិងស្តារកម្លាំងពលកម្មឡើងវិញ។ ទន្ទឹមនឹងនេះ អនុវត្តន៍ផែនការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ឲ្យសមស្របនឹងស្ថានភាពជំងឺកូវីដ -១៩ នៅតាមមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ