បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - ចំណែកឯអនុប្រធានរដ្ឋសភាលោក Do Ba Ty បានអោយដឹងថា រាល់ខ្លឹម សារដែលអ្នកបោះឆ្នោតផ្ញើរមកត្រូវបានរដ្ឋសភាតាមដានឃ្លាំមើល ហើយខ្លឹមសារ ទាក់ទិនដល់គម្រោងច្បាប់មួយចំនួននឹងត្រូវបានយកមកពិភាក្សានៅសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះផងដែរ។

 នាថ្ងៃទី៩ ខែឧសភា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់ មតិស្ដីពីពង្រាយរបាយការណ៍ត្រួតពិនិត្យការដោះស្រាយ ឆ្លើយសំណួររបស់អ្នក បោះឆ្នោតដែលបានផ្ញើរមកសម័យប្រជុំលើកទី៦នៃរដ្ឋសភា និងរបាយការណ៍បូក សរុបមតិនិងញត្តិរបស់អ្នកបោះឆ្នោតនិងប្រជាជនផ្ញើរមកសម័យប្រជុំលើកទី៧។

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man បានអោយដឹងថា ក្រោយពីសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៤មក មាន មតិនិងញត្តិចំនួន១៩១៥របស់អ្នកបោះឆ្នោតនិងប្រជាជនដែលត្រូវបានផ្ញើរមករដ្ឋសភា។ មតិនិងញត្តិទាំងនេះគឺពាក់ព័ន្ធដល់បញ្ហាសំខាន់ៗក្នុងជីវភាពរស់នៅរបស់ ប្រជាជន។

        ចំណែកឯអនុប្រធានរដ្ឋសភាលោក Do Ba Ty បានអោយដឹងថា រាល់ខ្លឹម សារដែលអ្នកបោះឆ្នោតផ្ញើរមកត្រូវបានរដ្ឋសភាតាមដានឃ្លាំមើល ហើយខ្លឹមសារ ទាក់ទិនដល់គម្រោងច្បាប់មួយចំនួននឹងត្រូវបានយកមកពិភាក្សានៅសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះផងដែរ។ លោកបានថ្លែងថា៖

        “យើងអាចឃើញការលេចឡើងនូវបញ្ហាស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ សុវត្ថិភាពចរាចរណ៍ រៀបចំដែនដីក្នុងនគរ រៀបចំរចនាសម្ព័ន្ធកសិកម្ម ឡើងវិញ សុខាភិបាល ធានារ៉ាប់រង់សុខាភិបាល ការពារសុខភាពរបស់ប្រជាជន និងកសាងជនបទថ្មីជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ