បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៣

(VOVworld) – ព្រឹកថ្ងៃទី ២៣ ឧសភា តាមរបៀបវារៈ បណ្ដាតំណាងចូលរួមសម័យ
ប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី​ ១៣ បានស្តាប់របាយការណ៍អំពី ពង្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាចំនួន ២ នៃច្បាប់ស្នាកនៅ។ តាមក្រសួងនគរបាលឲ្យដឹងថា៖ ពង្រាងច្បាប់ស្នាក់នៅគឺសំដៅសុក្រិដ្ឋមូលដ្ឋាន
ច្បាប់ ធានាសិទ្ធិនិងផលប្រយោធន៍ស្របច្បាប់របស់បុគ្គលិក អង្គការ ព្រមទាំង បង្កើនការងារគ្រប់គ្រងរដ្ឋរួមចំណែករក្សារឹងមាំសន្តិសុខជាតិធានាសន្ដាប់ធ្នាប់
សង្គម ក្នុងដំណាក់កាលថ្មី។ ស្តីពីកម្មវិធីកសាងច្បាប់នីតិបញ្ញត្តនៃរដ្ឋសភាឆ្នាំ
២០១៤ របាយការណ៍នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកច្បាស់
សំណូមពរ ចំពោះការងារកសាងច្បាប់នីតិបញ្ញតឆ្នាំ ២០១៤ រួមមាន ពង្រាង
ច្បាប់ចំនួន ៣៦ បំពេញបន្ថែមនិងធ្វើវិសោធនកម្មពង្រាងច្បាប់ចំនួន ១៣ និង
ពង្រាងសេចក្តីសម្រេចចិត្តចំនួន ១​។ នាព្រឹកថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានថ្លែងរបាយការណ៍អំពីការបញ្ឈប់ដំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
ចំពោះលោក Vuong Dinh Hue ដើម្បី រដ្ឋសភាពិនិត្យមើលបញ្ហានេះ៕

បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ - ảnh 1
បណ្ដាតំណាងចូលរួមសម័យ ប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បានស្តាប់របាយការណ៍អំពី ពង្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាចំនួន ២ នៃច្បាប់ស្នាកនៅ។ (Image: Nguyentandung.org)


ប្រតិកម្មទៅវិញ

ផ្សេងៗ