បន្តសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣

បន្តសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (baomoi.com)

        Vovworld-ផ្សព្វផ្សាយប័ណ្ណជាតិមានតំលៃ១៧០លានលានដុង ប៉ុន្តែត្រូវ​
ជ្រើស​រើសដ៏ម៉ត់ចត់គំរោងការវិនិយោគ។ ​នោះជាមតិរបស់សមាជិកសមាជិការ​
សភា​វៀតណាមនៅសម័យពិភាគ្សាតាមក្រុមៗនាព្រឹកថ្ងៃទី២៥តុលាក្នុងពេល​ពិភាគ្សាអំពីវិធានការផ្សព្វផ្សាយប័ណ្ណជាតិរដ្ឋាភិបាលដំណាក់កាល២០១៤-
២០១៦​មានតំលៃ១៧០លានលានដុង។​ តាមបណ្ដាដំណាងថា ការងារនេះគឺ
សំដៅបំពេញ​បន្ថែមប្រភពហិរញ្ញវត្ថុសំរាប់ការវិនិយោគអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច​
កសាងប្រព័ន្ធ​ហេដ្ឋានរចនាសម្ព័ន្ធនិងបន្តបណ្ដាគំរោងការវិនិយោគដែលកំពុង
អនុវត្ត។

        វាយតំលៃអំពីរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល​
២០១១-២០១៥​បណ្ដាសមាជិកសមាជិការសភាបានចាត់តុកថា​កម្មវិធីទទួលបាន​លទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការធានាសុខុមាលភាពសង្គម អភិវឌ្ឍន៍កសាង​
ជនបទថ្មី។ ប៉ុន្តែបណ្ដាកម្មវិធីនៅមានការត្រួតស៊ីគ្នាក្នុងការគ្រប់គ្រងបែងចែក
ទុន​និងវិស័យវិនិយោគ។ លោក Tran Quoc Tuan សមាជិកសភាមណ្ឌល Tra Vinh
បាន​ស្នើរថា៖

        “យើងត្រូវរឹតបន្តឹងបន្ថែមការគ្រប់គ្រងបណ្ដាកម្មវិធីនេះតាមទិសផ្សព្វផ្សាយ​
ក្របខ័ណ្ឌឃ្លាំមើល។ គួររួមបញ្ជូលបណ្ដាគំរោងការសមាសភាពជាមួយកម្មវិធី
បុព្វហេតុ​នៅដំបន់។ រឺរវាងបណ្ដាគំរោងការសមាសភាពរបស់កម្មវិធីគោលដៅជាតិ
ដែលបានអនុវត្តលើដំបន់មួយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ