បន្ថែមប្រទេសអឺរ៉ុបជាច្រើនផ្លាស់ប្តូរការកំណត់ហោះហើរ


បន្ថែមប្រទេសអឺរ៉ុបជាច្រើនផ្លាស់ប្តូរការកំណត់ហោះហើរ - ảnh 1
បន្ថែមប្រទេសអឺរ៉ុបជាច្រើនផ្លាស់ប្តូរការកំណត់ហោះហើរ (Image: VNA)


(VOVworld) – ចាប់ពីថ្ងៃទី ២៧ មិនា បណ្ដាក្រុមហ៊ុនអាកាសចរណ៍របស់អាល្លឺម៉ង់ បានចាប់ផ្តើមអនុវត្តការកំណត់ថ្មីក្នុងបន្ទប់បើកបរយន្តហោះ។ តាមនោះ ជានិច្ចកាល ត្រូវមានវត្តមានអ្នកបើកបរចំនួន ២ នាក់ក្នុងបន្ទប់បើកយន្តហោះក្នុងដំណើរជើងហោះ
ហើរ។ ក្រសួងគមនាគមន៍អ៊ូទី្រស ក្រុមហ៊ុនអាកាសចរណ៍បារាំង Corair និងក្រុមហ៊ុន
អាកាសចរណ៍ Latvia Air Baltic ក៏បាននាំចេញការកំណត់ដូច្នេះ ផងដែរ។ ការកំណត់
ពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីយន្តហោះប្រភេទ Airbus 320 នៃក្រុមហ៊ុន
អាកាសចរណ៍អាល្លឺម៉ង់ Germanwings ត្រូវធ្លាក់នៅបារាំងនាថ្ងៃទី ២៤ មិនា កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ