បន្ទាប់ពីជំងឺរាតត្បាត COVID-19 វៀតណាមនឹងកាន់តែទាក់ទាញថែមទៀត

(VOVWORLD) - នាថ្ងៃទី ៩ ឧសភា គេហទំព័រ Sputnik ជាភាសាវៀតណាម (sputniknews.com) បានចុះផ្សាយអត្ថបទ ត្រួតពិនិត្យប្រចាំសប្តាហ៍ “វៀតណាម លើសារព័ត៌មានបរទេស” របស់លោកស្រី Elena Nikulina ដែលជាអ្នកនិពន្ធបញ្ហាអាស៊ីអាគ្នេយ៍ គណៈកម្មការភាសាវៀតណាម Sputnik។ 

អត្ថបទនេះបានសរសេរថា សារព័ត៌មានពិភពលោកបន្តវិភាគអំពីជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 និងជំហានដំបូងរបស់វៀតណាមលើមាគ៌ាឆ្ពោះទៅរកភាពរុងរឿងបន្ទាប់ ពីជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន Global News (កាណាដា) អ្នកផ្តល់ប្រឹក្សាដែលជួយក្រុមហ៊ុនបរទេសផ្លាស់ប្តូរទីតាំងរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតបានអះអាងថា ជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 បានបង្កើនជំនឿទុកចិត្តរបស់មជ្ឈដ្ឋានវិនិយោគិនបរទេសសម្រាប់ប្រទេសវៀត ណាម។ វៀតណាមកំពុងកំណត់ទីតាំងរបស់ខ្លួនថាជាកន្លែងមានសុវត្ថិភាពសម្រាប់ធ្វើអាជីវកម្មចាប់យកនិងទាក់ទាញតម្រូវការសម្រាប់ផលប្រយោជន៍ពីក្រុមហ៊ុនផលិតអន្តរជាតិ ដែលកំពុងព្យាយាមរកមធ្យោបាយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

ចំណែកឯ Vietnam Briefing បានវាយតម្លៃថា៖ វៀតណាមបានទប់ស្កាត់នូវជំងឺរាតត្បាត COVID-19 និងបានដកចេញនូវវិធានការណ៍រក្សាគម្លាតសង្គម ក៏ដូចជាបើកទ្វារសេដ្ឋកិច្ចឡើងវិញ ដោយអនុញ្ញាតឱ្យអាជីវកម្មអាចធ្វើប្រតិបត្តិការឡើងវិញ។ ធនាគារពិភពលោកក៏បានប្រកាសថា “សេដ្ឋកិច្ចរបស់វៀតណាមមានភាពរឹងមាំគ្រប់គ្រាន់ ហើយប្រទេសនេះត្រូវបានគាំទ្រដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើននិងលក្ខខណ្ឌអំណោយផលនៅលើទីផ្សារការងារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ