បន្ទាប់ពីប៊ែលហ្សិក IS គំរាមកំហែងបន្តវាយប្រហារទៅលើប្រទេសដទៃទៀត

បន្ទាប់ពីប៊ែលហ្សិក IS គំរាមកំហែងបន្តវាយប្រហារទៅលើប្រទេសដទៃទៀត - ảnh 1
ប៉ូលីសនិងកម្លាំងសង្គ្រោះបំពេញភារកិច្ចនៅកន្លែងកើតហេតុការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍ផ្លូវក្រោមដី Maalbeek នាថ្ងៃទី២២ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២២ មិនា អង្គការភេរវកម្ម រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបន្ទាប់
ពីទទួលស្គាល់ថា បានដំណើរការវាយប្រហារបង្ហូរឈាមនៅរាជធានីព្រុចសែល
ប្រទេសប៊ែលហ្សិកនោះ បានគំរាមកំហែងបន្តអនុវត្តន៍ការវាយប្រហារភេរវកម្មផ្សេង
ទៀតតម្រង់ទៅលើក្រុមប្រទេសដែលកំពុងចូលរួមសម្ព័ន្ធភាពយោធាប្រឆាំងអង្គការ
នេះ។សេចក្ដីប្រកាសមួយឃ្លាជាភាសាបារាំងនិងភាសាអារ៉ាប់ត្រូវបានបកប្រែទៅ
ភាសាអង់គ្លេសដែលបានផ្គត់ផ្គង់ដោយ SITE Intelligence ជាក្រុមចាត់ចែងគេហទំព័រ
អ៊ីស្លាមបានសរឲ្យឃើញថា IS សន្យាថា នឹងអនុវត្តន៍ ការវាយប្រហារដោយទ្រង់
ទ្រាយធំជាងនិងសោកនាដ្ឋកម្មកាន់តែខ្លាំងជាងទៀត។ក្រុមភេរវកម្មនេះថែមទាំង
 បានចុះផ្សាយ រូបថតជាច្រើនដែលបង្ហាញពីទិដ្ឋភាពខ្មាន់កាំភ្លើង ប្រគល់ស្ករគ្រាប់
ជូនកុមារដើម្បីអបអរសាទរជោគជ័យនៃការវាយប្រហារភេរវកម្ម នៅព្រុចសែល
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ