ប៉ុន្មានទិវាវៀតណាមនៅកាតានិង UAE ឆ្នាំ២០១៤


ប៉ុន្មានទិវាវៀតណាមនៅកាតានិង UAE ឆ្នាំ២០១៤ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (VOV)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចំនួន២គឺ​
កាតា​និងបណ្ដាព្រះរាជាណាចក្រអេមីរ៉ាតអារ៉ាបរួម (UAE) របស់​ឧបនាយក​រដ្ឋមន្ត្រី​
វៀត​ណាម​លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១២ដល់១៨ធ្នូ ក្រសួង​ការ​បរទេស​
បាន​សហការជាមួយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំ​ប៉ុន្មាន​ទិវាវៀតណាម​
នៅ​កាតានិង UAE ឆ្នាំ២០១៤ សំដៅជំរុញកិច្ច​សហប្រតិបត្តិ​ការលើច្រើនវិស័យរវាង
វៀត​ណាមជាមួយប្រទេសទាំងពីរនិងបង្កើនផ្សព្វផ្សាយ​រូបភាពវៀតណាមនៅដំបន់
​មជ្ឈឹម​បូព៌ា។

        ប៉ុន្មានទិវាវៀតណាមនៅកាតានិង UAE និងសកម្មផាពក្នុងក្របខ័ណ្ឌ​ដំណើរ​
ទស្សនកិច្ចជាផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅ​កាន់ប្រទេស​
ទាំងពីរនឹងបង្កើតបុព្វបទសំខាន់ជំរុញថែមទៀតទំនាក់ទំនងល្អ​ប្រសើររវាងវៀត
ណាម​ជាមួយកាតានិង UAE បង្កើតភាពងាយស្រួលសំរាប់​ការ​តភ្ជាប់សហគមន៍
អង្គភាព​អាជីវកម្មសកម្មភាពពន្លឿនវិនិយោគរវាងវៀតណាមជាមួយកាតានិង UAE
ជំរុញ​ការ​ជួបប្រាស្រ័យវប្បធម៍បង្កើនការយល់ដឹងរវាង​ប្រជាជនវៀតណាមជាមួយ
ប្រជាជន​កាតា​និង UAE ក៏ដូចជាដៃគូផ្សេងៗ​នៅ​ដំបន់​មជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ