បែបបទគយអេឡិកត្រូនិកនឹងបានអនុវត្តនៅ​គ្រប់តំបន់

(VOV)_នាព្រឹកថ្ងៃទី ២ មករា នៅទីក្រុង Hai Phong ( ភាគខាងជើង​វៀតណាម)​
អគ្គនាយកដ្ឋាន​គយវៀតណាម បានដាក់អោយដំណើការសំណុំបែបបទពន្ធគយ​អេឡិកត្រូនិក ដើម្បីជួយឧបត្ថម្ភបណ្ដាអង្គការអនុវត្តរាល់ការងារដែលទាក់ទិន​ដល់​ពន្ធគយ កាត់បន្ថយរយះពេល បែបបទ និង​ចំណាយ។ ​ការអនុវត្តដោយស្វ័យប្រវត្តិ​នេះ នឹងជួយស្ថាប័ន​គយបង្កើនប្រសិទ្ធភាពការងារ​ កាត់បន្ថយសកម្មភាពអសកម្ម  និងធានាលក្ខណះតម្លាភាពរបស់បណ្ដាសំណុំបែបបទ​រដ្ឋបាល។ តាមការប៉ាន់ស្មាន  នាពេលអនុវត្តបែបបទពន្ធគយអេឡិកត្រូនិក ជា​ប្រចាំឆ្នាំអង្គការ បុគ្គលនឹងសន្សំ
សំចៃ ការចំណាយបាន២០%។ ដល់ថ្ងៃទី ៨ មករា ​ឆ្នាំ ២០១៣ បែបបទគយអេឡិក
ត្រូនិក  នឹងបានអនុវត្តនៅ​គ្រប់តំបន់ក្នុង​ទូទាំងប្រទេសវៀតណាម៕

បែបបទគយអេឡិកត្រូនិកនឹងបានអនុវត្តនៅ​គ្រប់តំបន់ - ảnh 1
ថ្ងៃទី ៨ មករា ​ឆ្នាំ ២០១៣ បែបបទគយអេឡិក ត្រូនិក នឹងបានអនុវត្តនៅ​គ្រប់តំបន់ក្នុង​ទូទាំងប្រទេសវៀតណាម(http://baodientu.chinhphu.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ