បំផុស Festival អ្នកថតរូបវ័យក្មេងឆ្នាំ២០១៧

បំផុស Festival អ្នកថតរូបវ័យក្មេងឆ្នាំ២០១៧ - ảnh 1
ទិដ្ឋភាពនៃពិធីបំផុស Festival អ្នកថតរូបវ័យក្មេងឆ្នាំ២០១៧

(VOVworld) - នាព្រឹកថ្ងៃទី២៤ មិនា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត
ណាមបានសហការជាមួយគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម សម្ព័ន្ធ
សមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ និងក្រសួងអប់រំនិងបណ្ដុះបណ្ដាល រៀបចំ
ពិធីបំផុស “Festival អ្នកថតរូបវ័យក្មេងឆ្នាំ២០១៧”។ក្រោមប្រធានបទ “គំនិតវ័យក្មេង
ទស្សនៈវ័យក្មេង” Festival ឆ្នាំនេះសំដៅលើកទឹកចិត្តការអភិវឌ្ឍន៍របស់កម្លាំង
សិល្បៈករវ័យក្មេង រួមចំណែកជំរុញសកម្មភាពច្នៃប្រឌិត ឆ្លុះបញ្ចាំងជីវភាពរស់នៅ
សម័យកាលតាមរយៈភ្នែករបស់កម្លាំងអ្នកថតរូបវ័យក្មេងវៀតណាម។លោក Vu
Kien Thanh ប្រធាននាយកដ្ឋានវិចិត្រសិល្បៈ ថតរូបនិងតាំងបង្ហាញ ក្រសួងវប្បធម៌
 កីឡានិងទេសចរណ៍បានឲ្យដឹងថា៖
“ចាប់តាំងពីឆ្នាំនេះ យើងខ្ញុំឆ្ពោះទៅការផ្លាស់ប្ដូរថ្មី។ដោយមានប្រធានបទ
“គំនិត វ័យក្មេង ទស្សនៈវ័យក្មេង​” នោះ យើងខ្ញុំមានបំណងចង់ឲ្យអ្នកថតរូបវ័យ
ក្មេង បង្ហាញនូវទស្សនៈរបស់ខ្លួនអំពីបញ្ហាសង្គមនានានាបច្ចុប្បន្ន អំពីជីវភាពរស់
នៅ ប្រចាំថ្ងៃ អំពីការកសាងនិងការពារប្រទេសជាតិ។យើងខ្ញុំចង់លើកត្រដែតនូវ
កត្តា វ័យក្មេង ក្នុង Festival លើកនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ