បំផុសកម្លាំងយុវវ័យក្នុងបុព្វហេតុកសាងប្រទេសជាតិ

(VOVWORLD) - នារសៀលថ្ងៃទី២៥ ឧសភា នៅសម័យប្រជុំលើកទី៩ រដ្ឋសភានីតិ កាលទី១៤ សេចក្ដីព្រាងច្បាប់ស្ដីពីយុវជន (ធ្វើវិសោធនកម្ម) បន្តត្រូវបាន លើកយកមកពិភាក្សាតាមប្រព័ន្ធវីដេអូ។
បំផុសកម្លាំងយុវវ័យក្នុងបុព្វហេតុកសាងប្រទេសជាតិ - ảnh 1 លោកស្រី To Ai Vang សមាជិកាសភាមណ្ឌល Soc Trang (រូបថត៖ quochoi.vn)

នៅកិច្ចប្រជុំនេះ សមាជិកសភាជាច្រើនបានចាត់ទុកថា ការចេញ ផ្សាយច្បាប់ខាងលើគឺជាការងារចាំបាច់ ដើម្បីពង្រីកយ៉ាងពេញលេញនូវតួនាទី សិទ្ធិនិងកាតព្វកិច្ចរបស់យុវជនក្នុងដំណាក់កាលនៃការជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបកម្មនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន។ សមាជិក សភាបានវាយតម្លៃខ្ពស់ចំពោះការដែលសេចក្ដីព្រាងច្បាប់បានបំពេញ បន្ថែមនូវជំពូកមួយដោយកំណត់ការទទួលខុសត្រូវរបស់យុវជនចំពោះ មាតុភូមិ រដ្ឋ គ្រួសារនិងសង្គម។ ប្រការនេះបានរំលេចនូវការទទួលខុសត្រូវនិង កាតព្វកិច្ចរបស់យុវជនក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសក្នុងសភាពការណ៍ថ្មី។ លោកស្រី To Ai Vang សមាជិកាសភាមណ្ឌល Soc Trang បានលើកមតិថា៖

“ត្រូវការបំពេញបន្ថែមគោលនយោបាយរបស់រដ្ឋចំពោះយុវជនឲ្យស្របទៅតាមក្រមសន្ទស្សន៍អភិវឌ្ឍយុវជនតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) លើ វិស័យសំខាន់ៗដូចជា អប់រំ សុខភាពនិងសុភមង្គល ការងារធ្វើនិងឱកាស ការចូលរួមរបស់យុវជនក្នុងជីវភាពនយោបាយនិងស៊ីវិល។ ចំពោះយុវជនដែល មានទេពកោសល្យ សូមស្នើឲ្យបំពេញបន្ថែមនូវនិយមន័យស្ដីពីយុវជនមាន ទេពកោសល្យ។ ទន្ទឹមនេះគឺគោលនយោបាយស្ដីពីការរកឃើញ បំប៉ន់និង ប្រើប្រាស់ ជាពិសេសគឺរដ្ឋាភិបាលត្រូវការឯកភាពលើគោលនយោបាយ ទាក់ទាញមនុស្សមានទេពកោសល្យទូទាំងប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ