បំផុសការប្រឡងចាប់ផ្ដើមអាជីពសម្រាប់ជនវៀតណាមនៅទូទាំងពិភពលោក

(VOVWORLD) -នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមន៍យុវជនវៀត ណាមប្រចាំនៅអាមេរិក រួមសហការជាមួយសម្ព័ន្ធយុវជនទីក្រុងហាណូយ បាន រៀបចំពិធីបំផុសការប្រឡងចាប់ផ្ដើមអាជីពសម្រាប់ជនវៀតណាមនៅទូទាំងពិភពលោកឆ្នាំ ២០១៩ (VietChallenge 2019) ។
បំផុសការប្រឡងចាប់ផ្ដើមអាជីពសម្រាប់ជនវៀតណាមនៅទូទាំងពិភពលោក - ảnh 1   ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh (Mạnh Hùng/TTXVN)

នេះ គឺជាលើកទី ៤ ហើយ ដែលការប្រឡងនេះបានបំផុសឡើង។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំប្រព្រឹត្តិទៅនោះ VietChallenge ត្រូវបានក្រុមចាប់ផ្ដើមអាជីពវៀតណាមនៅទូទាំងពិភពលោកចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្ម។ ការប្រឡងលើកនេះទទួលបានឯកសារចូលរួមចំនួន ៥០០ មកពីប្រទេសចំនួន ២១។ ដោយមានបេសកកម្មជួយអនុវត្តន៍ជាក់ស្ដែងនូវរាល់គោលគំនិតធ្វើអាជីវកម្ម សំដៅដោះស្រាយការសាកល្បងនៃខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាពិភពលោកក្នុង បដិវត្តឧស្សាហកម្ម៤.០នោះ VietChallenge បានខិតខំប្រឹងប្រែងតភ្ជាប់ក្រុមចាប់ផ្ដើមអាជីពវៀតណាមជាមួយអ្នកជំនាញចាប់ផ្ដើមអាជីពនៅអាមេរិក ព្រមទាំងនាំមកនូវមេរៀនជាក់ស្ដែង ដើម្បីចាប់ផ្ដើមអាជីពប្រកបដោយជោគជ័យក្នុងបរិយាកាសអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ