បំផុសការប្រឡងចាប់ផ្តើមធ្វើអាជីវកម្ម VietNam Startup Wheel ឆ្នាំ ២០១៨

(VOVWORLD) -នាថ្ងៃទី១៥ ខែឧសភា ការប្រឡងចាប់ផ្ដើមធ្វើអាជីវកម្ម VietNam Startup Wheel លើកទី៦ ឆ្នាំ ២០១៨ ត្រូវបានបំផុសឡើងដោយមានទ្រង់ទ្រាយនៅទូទាំង ប្រទេស។
បំផុសការប្រឡងចាប់ផ្តើមធ្វើអាជីវកម្ម VietNam Startup Wheel ឆ្នាំ ២០១៨ - ảnh 1 បំផុសការប្រឡងចាប់ផ្តើមធ្វើអាជីវកម្ម VietNam Startup Wheel ឆ្នាំ ២០១៨

ការប្រឡងនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្តល់ជំនួយឧបត្ថម្ភយុវជន ចាប់ផ្តើមធ្វើអាជីវកម្មទីក្រុងហូជីមិញ សហការជាមួយសមាគមសហគ្រិនវ័យក្មេង ទីក្រុងហូជីមិញ រួមទាំង ទទួលការជួយឧបត្ថម្ភពីក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាមផងដែរ។

ការប្រឡងឆ្នាំនេះមិនបានកំណត់វ័យអាយុ ហើយផ្តល់ឱកាសសម្រាប់ បុគ្គល ក្រុម ស្ថាបនិកសហគ្រិនចាប់ផ្តើមធ្វើអាជីវកម្មទាំងអស់ ដែលកំពុងរស់នៅ សិក្សា និង ធ្វើការនៅប្រទេសវៀតណាម ដោយមាន គំនិត ផលិតផល សេវាកម្ម បច្ចេកវិទ្យា ចាប់ផ្ដើមធ្វើអាជីវកម្មឆ្នៃប្រឌិត អាចចូលរួមក្នុងការប្រឡងនេះបាន។ ថ្ងៃផុតកំណត់ សម្រាប់ការដាក់ពាក្យស្នើសុំចូលរួមការប្រឡងនេះចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ។

លោកស្រី Truong Ly Hoang Phi នាយិកាមជ្ឈមណ្ឌលផ្តល់ជំនួយឧបត្ថម្ភ សម្រាប់យុវជនចាប់ផ្តើមធ្វើអាជីវកម្មទីក្រុងហូជីមិញបានចែករំលែកអំពីការបើក ទូលាយឲ្យមុខសញ្ញាដែលចូលរួមការប្រឡងនេះ ដើម្បីបង្កើតបរិយាកាសសិក្សា មានលក្ខណៈអន្តរជាតិ ដោយមានការចូលរួមរបស់សហគ្រិនចាប់ផ្តើមអាជីវកម្ម នានាដែលមកពី បណ្តាប្រទេសផ្សេងៗគ្នា តាមរយៈនោះជួយឲ្យអ្នកចាប់ ផ្តើមធ្វើអាជីវកម្ម វៀតណាមមានឱកាសសាកល្បង និង ឆ្លងកាត់គ្រប់ឧបសគ្គ នានាពីសម្ពាធនៃការ ប្រកួតប្រជែងជាតិ និង អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ