បំផុសការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥០

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធី បំផុសការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥០ ឆ្នាំ ២០២១ និងពិធីប្រគល់រង្វាន់ទី ៣ អន្តរជាតិ នៃការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៤៩ ឆ្នាំ ២០២០។
បំផុសការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥០ - ảnh 1 ពិធីប្រគល់រង្វាន់ទី ៣ អន្តរជាតិ នៃការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៤៩ ឆ្នាំ ២០២០ (រូបថត៖ TTXVN)

ការប្រឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៤៩ ឆ្នាំ ២០២០ ដោយមានប្រធានបទ “ចូរប្អូនសរសេរ ដើម្បីផ្ញើ ទៅជូនមនុស្សពេញវ័យ អំពីពិភពលោក ដែលយើងកំពុងរស់នៅ” ។ នៅក្នុងការប្រឡង សរសេរសំបុត្រអន្តរជាតិ UPU លើកទី ៤៩ នេះ ប្អូន Phan Hoang Phuong Nhi សិស្សថ្នាក់ទី ៧/២ មកពី ទីក្រុង ហ្វេទទួលបានរង្វាន់ជើងឯកថ្នាក់ជាតិ និងរង្វាន់លេខ ៣ ថ្នាក់អន្តរជាតិ។ ក្នុងឱកាសនេះ ក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានបំផុសការប្រេឡងសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥០(ឆ្នាំ ២០២១) ក្រោមប្រធានបទ “ចូរប្អូនសរសេរសំបុត្រទៅកាន់សមាជិកគ្រួសារដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនអំពីជំងឺរាតត្បាតកូវីដ ១៩” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ