បំផុសការប្រឡងសរសេរអំពីគំរូដ៏ស្រស់ស្អាតនៅក្នុងជីវភាពប្រចាំថ្ងៃ

(VOVWORLD) -  ការប្រឡងនេះគឺសំដៅទៅលើបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គ្រូបង្រៀន សហគ្រិន សិល្បករ ... រឺក៏អ្នកណាដែលបាននិងកំពុងរួមចំណែកធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរជាង។

ទស្សនាវដ្តីអ្នកនិពន្ធនិងជីវភាពនៃសមាគមអ្នកនិពន្ធវៀតណាម ទើបតែបានបំផុសការប្រឡងសរសេរអំពី “រូបភាពទូទៅនៃជីវភាពរស់នៅ” សម្រាប់ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ ការប្រឡងនេះគឺសំដៅទៅលើបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គ្រូបង្រៀន សហគ្រិន សិល្បករ ... រឺក៏អ្នកណាដែលបាននិងកំពុងរួមចំណែកធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរជាង។

រយៈពេលដាក់ជូនអត្ថបទប្រឡង គឺចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២៣។ វណ្ណៈកម្មប្រឡង សូមផ្ញើទៅទស្សនាវដ្តីអ្នកនិពន្ធនិងជីវភាពលេខ ៩ វិថី Nguyen Dinh Chieu ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយឬផ្ញើអ៊ីមែលមកកាន់៖ nhavanvacuocsong@gmail.com។ ពិធីប្រគល់រង្វាន់គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ ២០២៣ ដោយមានរចនាសម្ពន្ធ័រង្វាន់រួមមាន៖ ១ រង្វាន់ល្អឆ្នើមមានតម្លៃ ៥០ លានដុងនិង ១ រង្វាន់លេខ ១ មានតម្លៃ ៣០ លានដុង។ រង្វាន់ទី ២ ទី ៣ និងរង្វាន់លើកទឹកចិត្តមានតម្លៃ ២០ លានដុង, ១០ លានដុងនិង ៥ លានដុងរៀងៗខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ