បំផុសទីផ្សារទេសចរណ៍វៀតណាមនៅកម្ពុជា

(VOVWORLD) -នារសៀលថ្ងៃទី២៩សីហា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា អគ្គនា យកដ្ឋានទេសចរណ៍ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានរួមសហ ការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រៀបចំ កម្មវិធី បំផុសទីផ្សាររបស់ទេសចរណ៍វៀត ណាមនៅកម្ពុជា។ 
បំផុសទីផ្សារទេសចរណ៍វៀតណាមនៅកម្ពុជា - ảnh 1ទិដ្ឋភាពនៃកម្មវិធី  បំផុសទីផ្សារទេសចរណ៍វៀតណាមនៅកម្ពុជា

កម្មវិធីនេះ គឺសំដៅបង្កើនការផ្លាស់ប្តូរភ្ញៀវទេសចរ ជម្រុញការតភ្ជាប់ ទីមកដល់ទេសចររវាងប្រទេស ទាំងពីរ និងជាពិសេស កម្មវិធីនេះបានរៀបចំឡើងចំទៅនឹងឱកាសប្រទេសទាំងពីរ  រំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កម្ពុជាផងដែរ។ អញ្ជើញថ្លែងមតិ បើកកម្មវិធី លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកទេសចរណ៍ វៀតណាមបានឲ្យដឹងថា វៀតណាមនិងកម្ពុជាបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការជាច្រើនលើវិស័យទេសចរណ៍។ នេះជាមូល ដ្ឋានសំខាន់ ដើម្បីភាគី ទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ។

        វាយតម្លៃខ្ពស់ចំពោះសក្កានុភាពអភិវឌ្ឍន៍ទេសចររវាងប្រទេសទាំងពីរ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានឲ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កម្ពុជា កំពុងអនុវត្តនូវគំរោងការមួយចំនួន សំដៅបង្កើនការតភ្ជាប់ទីមកដល់ទេសចរ ណ៍ជាមួយវៀតណាមនិងថៃ។ ជាក់ស្តែងគឺចុងឆ្នាំ២០១៧នេះ កម្ពុជានឹងចាប់ផ្តើម កសាងកំពង់ផែ កំពត់ ជាប់ជាមួយខេត្ត Kien Giang របស់វៀតណាម។ គំរោងការ នេះបានសម្រេច នឹងជួយជម្រុញតភ្ជាប់ទេសចរណ៍ជាមួយកោះ Phu Quoc និងបណ្តាខេត្ត ភាគខាងត្បូងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ