បំផុសទិវាមីក្រូសារជាតិឆ្នាំ២០១៥

បំផុសទិវាមីក្រូសារជាតិឆ្នាំ២០១៥ - ảnh 1
បំផុសទិវាមីក្រូសារជាតិឆ្នាំ២០១៥

(VOV)_ទិវាមីក្រូសារជាតិ ឆ្នាំ ២០១៥ ដោយមានសារ៖ មីក្រូសារជាតិចាំ​បាច់
សំរាប់ការរីកធំធាត់និងវិវឌ្ឍន៍របស់កុមារ ត្រូវបានក្រសួងសុខាភិ​បាលវៀតណាម 
បំផុសឡើងនាព្រឹកថ្ងៃទី២៥ ឧសភា នៅរដ្ឋធានីហា​ណូយ។ មីក្រូសារជាតិដើរតួ
នាទីដ៏សែនសំខាន់ចំពោះសុខ​ភាពរបស់​មនុស្ស ជាពិសេសគឺការរីកធំធាត់ និង
ការរីកចំរើនផ្នែកខួរក្បាលរបស់កុមារ។ លោក Truong Dinh Bac អនុប្រធាន នា
យកដ្ឋានសុខាភិបាលបង្ការ ​ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា៖

          “ ដើម្បី​អនុវត្តទិវាមីក្រូសារជាតិ ឆ្នាំ ២០១៥ ប្រកបដោយ​ប្រសិទ្ធិភាព ខ្ញុំស្នើ
អោយយើងទាំងអស់គ្នាត្រូវរៀបចំ ណែនាំ និង​​អនុវត្តសកម្មភាពបំពេញបន្ថែមវីតាមីនអា ប្រកបដោយប្រសិទ្ធិភាព​សំរាប់កុមារ​​ក្នុងទិវាមីក្រូសារជាតិ ថ្ងៃទី១ និង
ទី២ មិថុនា ឆ្នាំនេះ។ ជំរុញខ្លាំង និងអនុវត្តន៍​ប្រសិទ្ធិភាពការងារបង្ការ ទប់ទល់
នឹងស្ថានភាពកង្វះអាហារូបត្ថម្ភ ខ្វះមីក្រូ​សារ​ជាតិ​ចំពោះមាតា និងកុមារ បង្កើន
ការងារឃោសនា អប់រំអំពីជីវជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ