បំផុសបុណ្យតេតដាំដើមឈើនៅបណ្ដាដំបន់

បំផុសបុណ្យតេតដាំដើមឈើនៅបណ្ដាដំបន់ - ảnh 1
ខេត្ត Bac Giang ត្រូវបានជ្រើសរើសជាដំបន់សំខាន់ក្នុងទូទាំងប្រទេសរៀបចំពិធីបំផុត “បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំហូជានិច្ចនិរន្ត” និទាឃៈរដូវឆ្នាំម្សាញ់សំរិទ២០១៣


        VOV-ក្នុងឆ្នាំ២០១៣ ខេត្ត Bac Giang ត្រូវបានជ្រើសរើសជាដំបន់សំខាន់ក្នុង​
ទូទាំង​ប្រទេសរៀបចំពិធីបំផុត “បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំហូជា​
និច្ច​និរន្ត” និទាឃៈរដូវឆ្នាំម្សាញ់សំរិទ២០១៣ ក្នុងនោះស្រុក Yen The ជាកន្លែង​
ប្រព្រឹត្ត​ទៅពិធីបំផុស។ ពេលវេលារៀបចំពិធីបំផុសគ្រោងនឹងប្រព្រឹត្តទៅនាព្រឹក
ថ្ងៃទី១៨​កុម្ភៈ​ឆ្នាំ២០១៣ (ពោលគឺថ្ងៃទី៩បុណ្យតេតប្រពៃណី) នៅឃុំ Phon Xuong
ស្រុក Yen The។ ពិធីបំផុសបុណ្យតេតដាំដើមឈើសំដៅជំរុញសកម្មភាពឃោសនា
អំពី​អត្ថន័យតួនាទីរបស់បុណ្យតេតដាំដើមឈើសំរាប់កម្មាភិបាលបក្ខជនប្រជាជន
និងបង្កើតការស្រុះចិត្តគំនិតសង្គម។

        មុននោះនាថ្ងៃទី១៦កុម្ភៈនៅស្រុក Ham Yen ខេត្ត Tuyen Quang បានរៀបចំ​ពិធី​បំផុសបុណ្យតេតដាំដើមឈើ “ដឹងគុណលោកអ៊ំហូជានិច្ចនិរន្ត” និទាឃៈរដូវ​ឆ្នាំ​
ម្សាញ់សំរិទ២០១៣។ ក្នុងឆ្នាំ២០១៣ Ham Yen ខំប្រឹងប្រែងដាំថ្មីព្រៃប្រមាណ​
២០៥០​Ha។ ទន្ទឹមនឹងនោះស្រុកបន្តអនុវត្តបណ្ដាដំណោះស្រាយប្រគល់ព្រៃផ្សា​
ភ្ជាប់​នឹងដីរុក្ខាកម្មចលនាប្រជាជនសកម្មដាំព្រៃគ្រប់គ្រងម៉ត់ចត់ប្រភពពុជដើម​
ឈើ​រុក្ខាកម្មធានាគុណភាព៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ