“បំផុសយ៉ាងខ្លាំងក្លាចលនាបរិច្ចាគឈាមនិងសរីរាង្គដើម្បីជួយសង្គ្រោះមនុស្ស”


“បំផុសយ៉ាងខ្លាំងក្លាចលនាបរិច្ចាគឈាមនិងសរីរាង្គដើម្បីជួយសង្គ្រោះមនុស្ស” - ảnh 1
បំផុសយ៉ាងខ្លាំងក្លាចលនាបរិច្ចាគឈាមនិងសរីរាង្គដើម្បីជួយសង្គ្រោះមនុស្ស”
(Image: nguyentandung.org)


(VOVworld) – នារសៀលថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំសមាគមការកបាទ
ក្រហមមជ្ឈឹម វៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានស្នើរ
ឲ្យថ្នាក់ដឹកនាំ សមាគមការកបាទក្រហមមជ្ឈឹមវៀតណាមពង្រីកបណ្ដាលទ្ធផល
ដែលទទួលបាន ច្បាមយាមភារចកិច្ចស្នូលចំនួន ៧ ដែលត្រូវបានកំណត់ក្នុង
ច្បាប់អំពីសកម្មភាពរបស់ សមាគមការកបាទក្រហមវៀតណាម។ ជាពិសេស ត្រូវយកចិត្តទុកដាក់ដល់ការងារ ថែទាំសុខាភិបាលសំរាប់ប្រជាជន ជំរុញចលនាបរិច្ចាគឈាមនិងសរីរាង្គសង្គ្រោះ មនុស្ស ផងដែរ។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

“នាបច្ចុប្បន្ន មន្ទីពេទ្យរបស់វៀតណាមខ្វះខាតឈាមក្នុងការជួយសង្គ្រោះអ្នកជំងឺ
ដោយហេតុនេះ ការដែលសមាគមកាកបាទក្រហមវៀតណាមត្រូវធ្វើល្អការងារ
បរិច្ចាគឈាមមនុស្សធម៌គឺជាសកម្មភាពជាក់ស្តែង។ បណ្ដាមន្ទីពេទ្យរបស់
វៀតណាមទទួល បានជោគជ័យក្នុងការតភ្ជាប់សរីរាង្គ ដោយហេតុនេះ យើងត្រូវពង្រីកនិងបំផុសចលនាប្រជាជនចូលរួមបិរច្ចាគសរីរាង្គដើម្បីជួយ
សង្គ្រោះមនុស្សផ្សេងៗទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ