បំផុសសប្តាហ៍ឆ្លើយតបទៅនឹងការសិក្សារៀនសូត្រពេញមួយជីវិតឆ្នាំ ២០២១ នៅតាមតំបន់មួយចំនួន

(VOVWORLD) - ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ នៅព្រឹកថ្ងៃទី ៣ ខែតុលា មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Nghe An បានសម្របសម្រួលជាមួយសមាគមលើកកម្ពស់ការសិក្សាខេត្ត ដើម្បីបើកសប្តាហ៍ឆ្លើយតបនឹងការសិក្សារៀនសូត្រពេញមួយជីវិតឆ្នាំ ២០២១។ 
បំផុសសប្តាហ៍ឆ្លើយតបទៅនឹងការសិក្សារៀនសូត្រពេញមួយជីវិតឆ្នាំ ២០២១ នៅតាមតំបន់មួយចំនួន - ảnh 1ស្រុក Tay Ho (ហាណូយ) បើកសប្តាហ៍ឆ្លើយតបការសិក្សារៀនសូត្រពេញមួយជីវិត ឆ្នាំ ២០២១ (រូបថត៖ hanoimoi.com.vn)

“សប្តាហ៍ឆ្លើយតបការសិក្សារៀនសូត្រពេញមួយឆ្នាំ ២០២១” ដែលមានប្រធានបទ “ការផ្លាស់ប្តូរឌីជីថលនិងឱកាសសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នាក្នុងបរិបទនៃជំងឺរាតត្បាត កូវីដ ១៩”, បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២១។ ប្រធានបទនៃសប្តាហ៍នេះគឺចង់ផ្ញើសារ៖ អ្នករាល់គ្នាត្រូវសិក្សាឱ្យបានទៀងទាត់ សិក្សារៀនសូត្រអស់មួយជីវិតនិងបំពេញបណ្តាញសិក្សាបើកចំហរបស់វៀតណាម បន្តធ្វើបច្ចុប្បន្នភាពកម្មវិធីផ្លាស់ប្តូរ ឌីជីថលក្នុងវិស័យអប់រំ ឈានដល់ការធ្វើបច្ចុប្បន្នភាពបំណិនឌីជីថល់ ជំរុញការងារផ្សព្វផ្សាយ បង្កើនការយល់ដឹងបង្កើតវប្បធម៌ឌីជីថលនៅក្នុងសហគមន៍។

ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ នៅព្រឹកថ្ងៃទី ៣ ខែតុលា មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Nghe An បានសម្របសម្រួលជាមួយសមាគមលើកកម្ពស់ការសិក្សាខេត្ត ដើម្បីបើកសប្តាហ៍ឆ្លើយតបនឹងការសិក្សារៀនសូត្រពេញមួយជីវិតឆ្នាំ ២០២១។ វិស័យអប់រំនិងបណ្តុះបណ្តាលខេត្តនឹងដាក់ពង្រាយកម្មវិធី សកម្មភាពប្រចាំសប្តាហ៍តាមទម្រង់មុខទល់មុខគ្នា និងតាមបណ្តាញអ៊ីនធឺរណែត ដើម្បីផ្សព្វផ្សាយសារនិងនាំយកប្រធានបទនៃសប្តាហ៍ទៅក្នុងជីវភាពប្រចំាថ្ងៃដោយភាពជាក់ស្តែង។

មុននេះ នៅរសៀលថ្ងៃទី ២ ខែតុលា ទីក្រុង Can Tho បានប្រារព្ធទិវាផ្សព្វផ្សាយការសិក្សាវៀតណាមថ្ងៃទី ២ ខែតុលានិងបើកសប្តាហ៍ឆ្លើយតបទៅនឹងការសិក្សារៀនសូត្រពេញមួយឆ្នាំ ២០២១។ នៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Duong Tan Hien បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិនិងអង្គការសង្គមស៊ីវិលក្នុងតំបន់ បង្កើតលក្ខខណ្ឌសម្រាប់ការអនុវត្តកម្មវិធីសិក្សាតាមអ៊ីនធឺរណែតនិងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពបង្រៀននិងការរៀនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ