បំផុសសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ១៧ មិថុនា នៅទីក្រុង Hue មន្ទីរវប្បធម៌និងកីឡាខេត្ត Thua Thien - Hue បានប្រារព្ធពិធីសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២២។ 
បំផុសសប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២២ - ảnh 1ការសម្តែងអាវផាយ Hue ក្នុងពិធីបំោផុសសប្តាហ៍សកម្មភាពអាវផាយ Hue ឆ្នាំ ២០២២

សប្តាហ៍អាវផាយសហគមន៍ Hue ឆ្នាំ ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ មិថុនា ដោយមានព្រឹត្តិការណ៍និងសកម្មភាពជាច្រើន ដើម្បីទាញយកប្រៀបខ្លាំង ម៉ាកយីហោនិងតម្លៃពិសេសរបស់ អាវផាយ Hue ព្រមទាំងបញ្ជាក់ពីម៉ាកយីហោអាវផាយ Hue   និងរួមចំណែកក្នុងការឃោសនា ផ្សព្វផ្សាយវប្បធម៌ Hue។ លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue បានឲ្យដឹងថា៖

“ព្រឹត្តការណ៍នេះនឹងក្លាយជាសប្តាហ៍សកម្មភាពសហគមន៍ពិតប្រាកដ។ យើងផ្តោតសកម្មភាពទាំងអស់សម្រាប់សហគមន៍ ហើយអនុញ្ញាតឱ្យសហគមន៍ចូលរួមជាកម្មវត្ថុ បង្កើតរូបភាពប្រចាំ។ ទីក្រុង Hue ទាំងមូល និងខេត្ត Thua Thien Hue ទាំងមូលបានចូលរួមក្នុងពិធីបុណ្យនេះ។ នៅក្នុងសកម្មភាពនីមួយៗចាប់ពីថ្ងៃទី ១៧-២៣ ខែមិថុនា សកម្មភាពទាំងអស់ត្រូវបានរៀបចំដោយអង្គការសហគមន៍ និងក្រុមសហគមន៍។ ហើយយើងសង្ឃឹមថា សកម្មភាពផ្សព្វផ្សាយអាវផាយសហគម   ក្នុងឆ្នាំនេះ នឹងធ្វើឱ្យអាវផាយ Hue   ក្លាយជាសកម្មភាពទូលំទូលាយសម្រាប់សហគមន៍ និងប្រជាជនទាំងមូល”។

ក្នុងអំឡុងសប្តាហ៍នេះ សកម្មភាពពិសេសនិងគួរឲ្យទាក់ទាញ មួយចំនួនបានប្រព្រឹត្តទៅ ក្នុងឱកាសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ