បំផុសឡើងសក្ដានុពល តួនាទីរបស់នារីក្នុងយុគសម័យថ្មី

(VOVWORLD) - ក្នុងអំឡុងពេលកើតមានជម្ងឺរាតត្បាត នារី ក៏ដូចជាប្រជាជនវៀតណាមភាគច្រើន បានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព សេចក្ដីសប្បុរសធម៌ សមត្ថភាពបន្សាំនិងត្រៀមខ្លួនជាស្រេចជំនះពុះពារលើការលំបាក ដើម្បីប្រែក្លាយ “ហានិភ័យ” ទៅជា “ឱកាស” ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ 

ទិវានារីអន្តរជាតិ ទី៨ មីនា ឬបានហៅថា ទិវាអង្គការសហប្រជាជាតិដើម្បីសិទ្ធិ ស្ត្រីនិងសន្តិភាពអន្តរជាតិត្រូវបានអង្គការសហប្រជាជាតិប្រកាសជាផ្លូវការកាលពីឆ្នាំ ១៩៧៧។ នៅវៀតណាម ទិវានារីអន្តរជាតិ ទី៨ មីនា គឺជាឱកាសដើម្បីលើកតម្កើង ហើយបង្ហាញពីសេចក្ដីស្រឡាញ់និងការគោរពចំពោះនារី។
បំផុសឡើងសក្ដានុពល តួនាទីរបស់នារីក្នុងយុគសម័យថ្មី - ảnh 1ពិធីបើកដំណើរការកម្មវិធី "ដើម្បីស្នាមញញឹមនារី"។ (រូបថត៖ TTXVN)
នៅកម្មវិធីតាមប្រព័ន្ធវីដេអូក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ ទី៨ មីនា និងបំផុសយុទ្ធនាការ “ដើម្បីស្នាមញញឹមនារី” ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី៦ មីនា នៅទីក្រុងហាណូយ ខេត្ត Thua Thien – Hue និងទីក្រុងហូជីមិញនោះ ប្រធាន សម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា ទិវានារីអន្តរ ជាតិឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាង ស្មុគស្មាញ ដែលបង្កឡើងភាពច្របូកច្របល់ទៅលើជីវភាពរស់នៅរបស់ប្រជាជនរាប់ លានគ្រួសារលើទូទាំងពិភពលោក។ ប៉ុន្តែ ក្នុងអំឡុងពេលកើតមានជម្ងឺរាតត្បាត នារី ក៏ដូចជាប្រជាជនវៀតណាមភាគច្រើន បានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព សេចក្ដីសប្បុរសធម៌ សមត្ថ ភាពបន្សាំនិងត្រៀមខ្លួនជាស្រេចជំនះពុះពារលើការលំបាក ដើម្បីប្រែក្លាយ “ហានិភ័យ” ទៅជា “ឱកាស” ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ លោកស្រី Ha Thi Nga បានឲ្យដឹងថែមទៀតថា៖ “ការអនុវត្តបច្ចេកវិទ្យាព័ត៌មានយ៉ាងល្អប្រពៃ មិនត្រឹមតែជួយនារីកុំឲ្យឱនថយ ខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនលើកកំពស់សុខភាពទាំងរាងកាយនិង ស្មារតី ហើយនាំមកនូវក្ដីសប្បាយ សុភមង្គលនិងស្នាមញញឹមសម្រាប់ខ្លួនឯងទៀត ផង។ ប្រសិនបើនារីមានសុខភាពល្អ សប្បាយរីករាយ គឺមាន ន័យថា គ្រួសារជាច្រើនក៏ មានសុភមង្គលផងដែរ។ នោះក៏ជាគោលដៅដែលកម្មវិធី “ដើម្បីស្នាមញញឹមនារី” ចង់ នាំមកជូនក្នុងឆ្នាំ២០២១និងឆ្នាំក្រោយៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ