បំភ្លឺច្បាស់នូវតម្លៃធំធេងក្នុងបេតិកភ័ណ្ឌវប្បធម៌របស់មហាកវី Nguyen Du

បំភ្លឺច្បាស់នូវតម្លៃធំធេងក្នុងបេតិកភ័ណ្ឌវប្បធម៌របស់មហាកវី Nguyen Du - ảnh 1


(VOVworld)-សិក្ខាសាលាអន្តរជាតិ​ “មហាកវីជាតិ អ្នកវប្បធម៌ពិភពលោក Nguyen
Du ៖ បេតិកភ័ណ្ឌ និងបណ្តាតម្លៃអន្តរសម័យកាល”  បានប្រព្រឹត្តទៅនា ថ្ងៃទី៨សីហា
នៅក្រុងហាណូយ។ នេះជាសកម្មភាពសំដៅរំលឹកខួបលើកទី ២៥០ ទិវាកំណើតម
ហាកវី Nguyen Du (១៧៦៥-២០១៥)។ថ្លែងមតិនៅទីនេះ លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបានចាត់ទុក ថា ការរៀបចំរំលឹក
ខួបលើកទី ២៥០ ទិវាកំណើតមហាកវី Nguyen Du លើទូទាំង ប្រទេសជាសកម្ម
ភាពជាក់ស្តែង សំដៅពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌ជាតិ ឆ្លើយ តបនឹងតម្រូវការ
អភិវឌ្ឍន៍ចីរភាពប្រទេសជាតិ។ បេតិកភ័ណ្ឌរបស់មហាកវី Nguyen Du ជាពិសេស
រឿងនាង Kieu របស់លោក បានរីករាយភាយ និងផ្សព្វផ្សាយជាភាសា ជាច្រើន។
លោក Dinh The Huynh សង្ឃឹមថា អ្នកវិទ្យាសាស្ត្រ ប្រើបញ្ញា បំភ្លឺច្បាស់នូវតម្លៃដ៏
ធំធេងក្នុងបេតិកភ័ណ្ឌវប្បធម៌ដ៏ឧត្តង់ឧត្តមរបស់មហាកវី Nguyen Du ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ