បម្រែបម្រួលក្នុងការកាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្ម

(VOVWORLD) - ការកាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម ជម្រុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។

ក្រោយរយះពេល ១០ ខែ ចាប់តាំងពីសេចក្តីសម្រេចលេខ០១របស់រដ្ឋាភិបាលស្តីពីភារកិច្ចសំខាន់ៗនិងដំណោះស្រាយចាំបាច់ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងគម្រោងថវិការដ្ឋក្នុងឆ្នាំ ២០១៨ ត្រូវបានផ្សព្វផ្សាយមក  ការអនុវត្តភារកិច្ចរបស់បណ្តាក្រសួងនិងស្ថាប័នស្តីពីកំណែទម្រង់សកម្មភាពត្រួតពិនិត្យឯកទេសនិងការកាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្មមានបម្រែបម្រួលជាវិជ្ជមាន។

ក្នុងនោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអនុវត្តយ៉ាងឆាប់បំផុតនិងមានចំនួន ឯកសារដែលបានផ្សព្វផ្សាយច្រើនបំផុតផងដែរ។ សេចក្តីសម្រេចទាំងអស់ស្តីពីលក្ខខណ្ឌធ្វើអាជីវកម្មដែលបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មចងក្រង់គឺសុទ្ធតែមុនខែសីហាឆ្នាំ២០១៨។ លោកស្រី Nguyen Minh Thao ប្រធាននាយកដ្ឋានបរិស្ថានធុរកិច្ចនៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានវាយតម្លៃថា “ចំនួននៃលក្ខខណ្ឌធ្វើអាជីវកម្មត្រូវបានលុបចោលនិងកែតម្រូវជាក់ស្រែង ពោលគឺបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស។ មានតម្រូវការខ្លះស្តីពីពេលវេលាដែលត្រូវបានកាត់បន្ថយឲ្យខ្លីផងដែរ”។

ចំណែករដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានចាត់ទុកថា ៖ “ការអនុវត្តភារកិច្ចរបស់ក្រសួងនិងស្ថាប័ននានាលើការកែទម្រង់សកម្មភាពត្រួតពិនិត្យឯកទេសនិងការកាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្មត្រូវទទួលបានបម្រែបម្រួលគួរឲ្យកត់សម្គាល់។ ក្រសួងនានាបានដាក់ជូនការផ្សព្វផ្សាយនិងបានផ្សព្វផ្សាយនូវឯកសារចំនួន ២១ច្បាប់ផងដែរ”។

ដើម្បីបំពេញភារកិច្ចដែលនាយករដ្ឋមន្ត្រីប្រគល់ជូនដើម្បីកាត់បន្ថយនិងសម្រួលលក្ខខណ្ឌធ្វើអាជីវកម្ម ពោលគឺចាប់ពីពេលនេះដល់ចុងឆ្នាំ ក្រសួង ស្ថាប័នទាំងអស់គួរតែផ្តោតការយកចិត្តទុកដាក់លើការសាងសង់ ការបញ្ចប់ដាក់ជូនការផ្សព្វផ្សាយ កាត់បន្ថយចំណាយសម្រាប់ប្រជាជន សហគ្រាសនិងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ