ប្រាក់ចំនួន ២.២០០ ពាន់លានដុងដើម្បីថែទាំដល់សមាជិកសហជីពនិងនិយោជិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(VOVWORLD) - ការថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (បុណ្យតេត) ដល់និយោជិតនៃអង្គការសហជីព តែងតែត្រូវបានអនុវត្តន៍យ៉ាងពេញលេញក្នុងស្មារតីមិនអនុញ្ញាតឱ្យសមាជិកសហជីព ឬនិយោជិតណាម្នាក់មិនមានបុណ្យតេតឡើយ។ 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ សកម្មភាពថែទាំសមាជិកត្រូវបានប្រមូលផ្តុំនៅតាមមូលដ្ឋាន ដោយចំណាយប្រាក់សរុបក្នុងការថែទាំមាជិកសហជីពប្រមាណ ២.៤០០ ពាន់លានដុង ពីប្រភពហិរញ្ញវត្ថុបង្គររបស់សហជីព។ នេះគឺជាព័ត៌មានក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយសហព័ន្ធពលកម្មវៀតណាម នារសៀលថ្ងៃទី ២ ធ្នូ នៅទីក្រុងហាណូយ។ លោក Ngo Duy Hieu អនុប្រធានសហព័ន្ធពលកម្មវៀតណាមបានឲ្យដឹងថា៖ប្រភពធនធានសម្រាប់ថែទាំបុណ្យតេតពីសង្គមភាវូបនីយកម្មរបស់អាជីវកម្មនឹងមានការពិបាកជាងឆ្នាំមុន។ ក្នុងបរិបទនោះ យើងមានកិច្ចប្រជុំដំបូងមួយ ហើយបានឯកភាពលើការសម្រេចចិត្តយកប្រភពហិរញ្ញវត្ថុបង្គររបស់សហជីព គ្រោងនឹងផ្តល់ជំនួយឧបត្ថម្ភដល់សមាជិកសហជីពប្រមាណ ៨ លាននាក់ នៅក្នុងសហគ្រាសក្នុងអត្រា ៣០ម៉ឺដុង/ម្នាក់។ លើសពីនេះ សម្រាប់សមាជិកសហជីពដែលមានការលំបាក យើងមានគោលនយោបាយឧបត្ថម្ភផ្សេងទៀត ដើម្បីធានាថា បុគ្គលិកពលករ និយោជិតទាំងអស់មានសុទ្ធតែមានបុណ្យតេតដ៏សប្បាយ ថ្បីត្បិតតែទទួលបុណ្យតេតក្នុងឆ្នាំពោរពេញទទៅដោយការលំបាកនេះក៏ដោយ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ