ប្រកាស​ Festival Hue ឆ្នាំ ២០២៤​

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែមករា នៅទីក្រុង Hue គណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានរៀបចំកម្មវិធីប្រកាស Festival Hue ឆ្នាំ ២០២៤។
ប្រកាស​ Festival Hue ឆ្នាំ ២០២៤​ - ảnh 1នាយកមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី Hue លោក Hoang Viet Trung ថ្លែងមតិនៅក្នុងពិធីនេះ។ រូបថត៖ Tuong Vi/TTXVN 

ដោយប្រធានបទ “បេតិកភណ្ឌវប្បធម៌ជាមួយសមាហរណកម្មនិងអភិវឌ្ឍន៍” Festival Hue ឆ្នាំ ២០២៤ បានរៀបចំសកម្មភាពជាបន្តបន្ទាប់ពេញមួយឆ្នាំជាមួយនឹងពិធីបុណ្យវិសេសវិសាល រួមមាន៖ ពិធីបុណ្យនិទាឃរដូវ “និទាឃរដូវនៃអតីតរាជធានី” (ចាប់ពីខែមករាដល់ខែមិនា) ; ពិធីបុណ្យរដូវក្តៅ "រាជធានីចែងចាំងពន្លឺ" (ខែមេសា - មិថុនា); ពិធីបុណ្យសរទរដូវ "Hue ឈានចូលសរទរដូវ" (ខែកក្កដា - កញ្ញា); ពិធីបុណ្យរដូវរងា "រដូវរងានៅ Hue " (ខែតុលា - ធ្នូ) និងសកម្មភាពជួយជ្រោមជ្រេងរាប់រយផ្សេងទៀត។ ជាពិសេស ចំណុចស្នូលនៃ Festival Hue ឆ្នាំ ២០២៤ គឺជាសប្តាហ៍សំខាន់នៃ Festival Hue ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ជាមួយនឹងសកម្មភាពមហោស្រពសិល្បៈគុណភាពខ្ពស់ ប្រមូលផ្តុំសិល្បករមកពី Hue និងតំបន់វប្បធម៌នានារបស់វៀតណាម ជាមួយក្រុមសិល្បករអន្តរជាតិឆ្នើមៗ។ បន្ទាប់ពីរយៈពេលជាង ២៤ ឆ្នាំនៃអត្ថិភាព និងការអភិវឌ្ឍន៍ Festival Hue បានក្លាយជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់នៅក្នុងប្រព័ន្ធនៃពិធីបុណ្យជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ