ប្រកាសគំរូ​​​យុវវ័យ​​វៀតណាមឆ្នើម​​​ឆ្នាំ ២០២៣ ចំនួន ១០ រូប​

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែមីនា គណៈលេខានៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានធ្វើការសម្រេចចិត្តទទួលស្គាល់គំរូយុវវ័យវៀតណាមឆ្នើម និងគំរូយុវវ័យវៀតណាមដែលមានយថាទស្សន៍នៅឆ្នាំ ២០២៣។ 

គំរូយុវវ័យវៀតណាមឆ្នើមនៅឆ្នាំ ២០២៣ ចំនួន១០ និងគំរូយុវវ័យវៀតណាមដ៏មានយថាទស្សន៍ឆ្នាំ ២០២៣ ចំនួន ៩រូប ក្នុងវិស័យដូចជា៖ ការសិក្សារៀនសូត្រ ការស្រាវជ្រាវវិទ្យាសាស្ត្រ-ការច្នៃប្រឌិត ការងារផលិតកម្ម ការចាប់ផ្តើមអាជីវកម្ម ការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់ កាយសម្ព័ន្ធនិងកីឡា សកម្មភាពសង្គម វប្បធម៌និងសិល្បៈ។

ប្រកាសគំរូ​​​យុវវ័យ​​វៀតណាមឆ្នើម​​​ឆ្នាំ ២០២៣ ចំនួន ១០ រូប​ - ảnh 1គំរូយុវវ័យវៀតណាមឆ្នើមឆ្នាំ ២០២៣ ចំនួន ១០ រូប។ រូបថត៖ គណៈរៀបចំកម្មវិធី

ដើម្បីសម្រេចបានលទ្ធផលខាងលើ មុននោះ ក្រុមប្រឹក្សាពានរង្វាន់បានជួបប្រជុំគ្នាចំនួនពីរដង ធ្វើការពិភាក្សា ផ្តល់យោបល់ និងបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសគំរូយុវវ័យវៀតណាមឆ្នើមឆ្នាំ ២០២៣ និងគំរូយុវវ័យវៀតណាមដ៏មានយថាទស្សន៍ឆ្នាំ ២០២៣។ ពិធីលើកតម្កើងគំរូយុវវ័យឆ្នើមវៀតណាមឆ្នាំ ២០២៣ គ្រោងនឹងត្រូវបានរៀបចំឡើងនាយប់ថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ