ប្រកាសជាផ្លូវការបញ្ជីឈ្មោះបេក្ខជនសមាជិកសភានីតិកាលទី១៤ចំនួន៨៧០នាក់

(VOVworld)-នារសៀលថ្ងៃទី២៦មេសា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបាន បើកសន្និសីទកាសែតស្តីពីការប្រកាសបញ្ជីឈ្មោះបេក្ខជនសមាជិកសភាជាផ្លូវ
ចំនួន៨៧០នាក់ មកពី១៨៤មណ្ឌលបោះឆ្នោតលើទូទាំងប្រទេស សំដៅបោះ ឆ្នោតជ្រើសរើសសមាជិក សមាជិកាសភានីតិកាលទី១៤ចំនួន៥០០នាក់។ រចនា
សម្ព័ន្ធរួមជាអាទិ៍៖ បេក្ខនារីមានចំនួន៣៣៩នាក់ស្រូបយក៣៨,៩៧% បេក្ខជន
ជាជនជាតិភាគតិចមានចំនួន២០៤នាក់ស្រូបយក២៣,៤៥% បេក្ខជនជាជន ក្រៅបក្សមានចំនួន៩៧នាក់ស្រូបយក១១,១៥% បេក្ខជនជាសមាជិកសមាជិកា សភានីតិកាលទី១៣មានចំនួន១៦៨នាក់ស្រូបយក១៩,៣១% ហើយបេក្ខជន ក្រោមអាយុ៤០ឆ្នាំមាន២៦៨នាក់ស្រូបយក៣០,៨០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ