ប្រកាសជាផ្លូវការអំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

(VOVWORLD) - នាសប្តាហ៍កន្លងទៅ វៀតណាមបានប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមជាផ្លូវការ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ 

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបើកចំហរ កែទម្រង់ស្ថាប័ន និងបង្កើតបរិយាកាសទាក់ទាញសម្រាប់វិនិយោគិន។

ប្រកាសជាផ្លូវការអំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមសន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមានទីតាំងនៅក្នុងទីក្រុងធំៗចំនួន២របស់វៀតណាមគឺ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ ក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh។

ប្រកាសជាផ្លូវការអំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV

ដោយសង្កត់ធ្ងន់លើគោលដៅនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ថា៖ “ទីមួយ គឺលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ៖ វៀតណាមនឹងលែងត្រូវបានស្គាល់ដល់ជា "រោងចក្រ" កែច្នែទៀតទេ ប៉ុន្តែនឹងក្លាយជា "តំណភ្ជាប់" ដ៏សំខាន់មួយនៅក្នុងបណ្តាញសន្តិសុខហិរញ្ញវត្ថុសកល។ ទីពីរ បង្កើតការទម្លុះទម្លាយខាងធនធាន៖ ដោយបង្កើត និងអភិវឌ្ឍបណ្តាញកៀរគរមូលធនប្រកបដោយប្រសិទ្ធភាព ទ្រង់ទ្រាយធំ និងចំណាយទាប សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ទីបី អត្ថប្រយោជន៍ដ៏ធំបំផុតនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមិនត្រឹមតែវាស់វែងដោយសាច់ប្រាក់នោះទេ ប៉ុន្តែនៅក្នុងការផ្លាស់ប្តូរផ្នត់គំនិតក្នុងការគ្រប់គ្រង បច្ចេកវិទ្យាទំនើប ជំរុញកំណែទម្រង់រដ្ឋបាលឲ្យកាន់តែខ្លាំងក្លា និងតម្លៃភាព ហើយធ្វើឌីជីថលូបនីយកម្មយ់ាងទូលំទូលាយជាង”

ប្រកាសជាផ្លូវការអំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ - ảnh 3មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ។ រូបថត៖ VOV

ប្រតិកម្មទៅវិញ

ផ្សេងៗ