ប្រកាសបញ្ជីសហគ្រាស​បង្កើតតម្លៃ​ឈានមុខគេទាំង ៥០០ នៅវៀតណាម

(VOVWORLD) - តារាងចំណាត់ថ្នាក់ទាំងនេះ ត្រូវបានចងក្រងលើទូទាំងប្រទេស ដោយគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ជាពិសេស លទ្ធផលនៃឆ្នាំនេះបានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរផ្នត់គំនិតអភិវឌ្ឍន៍របស់ សហគមន៍ធុរកិ្ចចវៀតណាម។

នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ កាសែតហិរញ្ញវត្ថុ និងវិនិយោគ (ក្រសួងហិរញ្ញវត្ថុ) សហការជាមួយក្រុមហ៊ុនភាគហ៊ុនស្រាវជ្រាវអាជីវកម្មវៀតណាម (Viet Research) បានរៀបចំពិធីប្រកាសបញ្ជីសហគ្រាសបង្កើតតម្លៃឈានមុខគេទាំង ៥០០ នៅវៀតណាម (VALUE500) សហគ្រាសបង្កើតតម្លៃឈានមុខគេទាំង ១០ នៅវៀតណាមក្នុងឆ្នាំ ២០២៥តាមវិស័យនីមួយៗ(VALUE10) អ្នកជ្រើសរើសពលករទាំង ៥០០ នៅវៀតណាម (VBE500) អ្នកជ្រើសរើសពលករត្រូវបានពេញចិត្តបំផុតទាំង ៥០ ក្នុងឆ្នាំ ២០២៥ (MAE50) និងកន្លែងធ្វើការល្អបំផុតទាំង ១០ នៅវៀតណាមឆ្នាំ ២០២៥ ក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ (VBW10)។

ប្រកាសបញ្ជីសហគ្រាស​បង្កើតតម្លៃ​ឈានមុខគេទាំង ៥០០ នៅវៀតណាម - ảnh 1រូបថត៖ Ngoc Anh/VOV5

តារាងចំណាត់ថ្នាក់ទាំងនេះ ត្រូវបានចងក្រងលើទូទាំងប្រទេស ដោយគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ជាពិសេស លទ្ធផលនៃឆ្នាំនេះបានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរផ្នត់គំនិតអភិវឌ្ឍន៍របស់សហគមន៍ធុរកិ្ចចវៀតណាម។ ដូច្នេះហើយ សហគ្រាសនៅក្នុងបញ្ជី VALUE500 និង VALUE10 បានបង្កើតតម្លៃដោយផ្អែកលើបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ ហើយជាង ៩០% បានកែលម្អនិងអភិវឌ្ឍផលិតផល-សេវាកម្ម តាមទិសស្និទស្នាលជាមួយបរិស្ថាន; ជិត ៦៤% បានរួមបញ្ចូលគោលការណ៍និរន្តរភាពទៅក្នុងខ្សែសង្វាក់ប្រតិបត្តិការទាំងមូល; និងជាង ៧០% បានធ្វើឌីជីថលលើការគ្រប់គ្រងធនធានមនុស្ស។ ចំណុចប្រសព្វគ្នានៃនវានុវត្តន៍ និរន្តរភាព និងការអភិវឌ្ឍធនធានមនុស្សកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ