ប្រកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងការរំលោភបំពានផ្លូវភេទលើកុមារ

(VOVWORLD) - សេចក្ដីសម្រេចចិត្តនេះបានអំពាវនាវដល់ប្រទេសជាសមាជិកទាំងអស់ អង្គការពាក់ព័ន្ធ អង្គការអន្តរជាតិនានា ក៏ដូចជាថ្នាក់ដឹកនាំពិភពលោក សកម្មជនសាសនា សកម្មជនសង្គម និងភាគីពាក់ព័ន្ធផ្សេងទៀត ប្រារព្ធទិវានេះតាមរបៀបសមស្រប។

នៅថ្ងៃទី ៧ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសរើសយកថ្ងៃទី ១៨ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំង និងជំនះពុះពារលើផលវិបាកដោយសារការកេងប្រវ័ញ្ច ការរំលោភបំពាន និងអំពើហិង្សាផ្លូវភេទលើកុមារ។ សេចក្ដីសម្រេចចិត្តនេះបានអំពាវនាវដល់ប្រទេសជាសមាជិកទាំងអស់ អង្គការពាក់ព័ន្ធ អង្គការអន្តរជាតិនានា ក៏ដូចជាថ្នាក់ដឹកនាំពិភពលោក សកម្មជនសាសនា សកម្មជនសង្គម និងភាគីពាក់ព័ន្ធផ្សេងទៀត ប្រារព្ធទិវានេះតាមរបៀបសមស្រប។ សេចក្ដីសម្រេចចិត្តនេះលើកទឹកចិត្តដល់ការ ប្តេជ្ញាចិត្តដើម្បីលើកកម្ពស់ការយល់ដឹងសង្គមអំពីជនរងគ្រោះដោយសារការរំលោភបំពានផ្លូវ
ភេទលើកុមារ និងតម្រូវការប្រយុទ្ធប្រឆាំង លុបបំបាត់ស្ថានការកេងប្រវ័ញ្ច ការរំលោភបំពាន និងអំពើហិង្សាផ្លូវភេទលើកុមារ ព្រមទាំងដាក់ទោសយ៉ាងម៉ឺងម៉ាត់ដល់ជនល្មើសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ