ប្រកាសនិងបោះពុម្ភផ្សាយសៀវភៅមាសច្នៃប្រឌិតវៀតណាម២០១៦

ប្រកាសនិងបោះពុម្ភផ្សាយសៀវភៅមាសច្នៃប្រឌិតវៀតណាម២០១៦ - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅពិធីនេះ (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី២៩ សីហា​នៅ រដ្ឋធានីហាណូយ ប្រទេសវៀតណាម
បានប្រព្រឹត្តទៅពិធីប្រកាសនិងបោះពុម្ភផ្សាយសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ
២០១៦។សៀវភៅនេះឧទ្ទេសនាមអំពីសំណង់ច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យាចំនួន៧១សំណង់នៅទូទាំងប្រទេសវៀតណាម។អញ្ជើញថ្លែងមតិនៅពិធីនេះ
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការ
ប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ២០១៦ជាការងារទាន់ ពេលវេលា
ដើម្បីលើកទឹកចិត្តនិងលើកដម្កើងអ្នកវិទ្យាសាស្រវៀតណាម៖
“ខ្ញុំស្នើរឲ្យបន្តយកចិត្តទុកដាក់ លើកទឹកចិត្តការស្រាជ្រាវ ច្នៃប្រឌិត សំណង់
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងទាក់ទាញ ប្រជាជនគ្រប់ស្រទាប់ ជនវៀត
ណាមនៅឯបរទេសចូលរួមចលនាប្រឡងប្រណាំងច្នៃប្រឌិតស្រាវជ្រាវវិទ្យា
សាស្ត្រនិងបច្ចេកវិទ្យា”។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាងថា សៀវភៅមាស
ច្នៃប្រឌិតវៀតណាមឆ្នាំ២០១៦ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវកម្លាំងច្នៃប្រឌិត
 របស់មនុស្សវៀតណាម ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ