ប្រកាសនិងប្រគល់កិត្តិនាម “ទំនិញវៀតណាមមានគុណភាពខ្ពស់” ជូនចំពោះសហគ្រាសចំនួន៦៤០

(VOVWORLD) - នាយប់ថ្ងៃទី៧ កុម្ភៈ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម សមា គមន៍សហគ្រាសទំនិញវៀតណាមមានគុណភាពខ្ពស់ បានរៀបចំពិធីប្រគល់ កិត្តិនាម ទំនិញវៀតណាមមានគុណភាពខ្ពស់ ឆ្នាំ២០១៨ ជូនចំពោះសហ គ្រាសចំនួន៦៤០។

  ក្នុងពិធីលើកតម្កើងលើកនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្ម និងជួយសហគ្រាស នាំចេញទំនិញទៅក្នុងទីផ្សារនានាដែលមានបទដ្ឋាននាំចូល ខ្ពស់ ក៏ដូចជាធានាសុវត្ថិភាពអនាម័យស្បៀងអាហារនោះ សមាគមន៍សហគ្រាស ទំនិញវៀតណាមគុណភាពខ្ពស់ បានកសាងក្រមលក្ខណៈវិនិច្ឆ័យ ពិចារណានិង ប្រគល់ប័ណ្ណបញ្ជាក់ “ទំនិញវៀតណាមមានគុណភាពខ្ពស់និងបទដ្ឋានគ្រប់គ្រាន់ ដើម្បីធ្វើសមាហរណកម្ម” ជូនចំពោះសហគ្រាសក្នុងវិស័យស្បៀងអាហារចំនួន ៦៦។ លោកស្រី Vu Kim Hanh ប្រធានសមាគមន៍សហគ្រាសទំនិញវៀតណាម គុណភាពខ្ពស់ បានឲ្យដឹងថា៖

        “យើងខ្ញុំសង្ឃឹមថា បណ្ដាសហគ្រាសដែលទទួលបានប័ណ្ណបញ្ជាក់នេះ នឹង គោរពតាមបទដ្ឋានទាំងអស់ ដើម្បីផលិតផលកាន់តែល្អជាង អាចជ្រៀតចូល ទីផ្សារអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ