ប្រកាសបញ្ជីឈ្មោះសហគ្រាសនិរន្តរភាពចំនួន១០០នៅវៀតណាមឆ្នាំ២០១៧

(VOVWORLD) -នាថ្ងៃទី៦ធ្នូ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍន៍និរន្តរភាពវៀតណាម បានរៀបចំពិធីប្រកាសបញ្ជីឈ្មោះសហគ្រាសនិរន្តរភាពនៅវៀតណាម ឆ្នាំ២០១៧។ អញ្ជើញចូលរួមពិធីនេះមានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។
ប្រកាសបញ្ជីឈ្មោះសហគ្រាសនិរន្តរភាពចំនួន១០០នៅវៀតណាមឆ្នាំ២០១៧ - ảnh 1ប្រកាសបញ្ជីឈ្មោះសហគ្រាសនិរន្តរភាពចំនួន១០០នៅវៀតណាមឆ្នាំ២០១៧ 

នាថ្ងៃទី៦ធ្នូ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍន៍និរន្តរភាពវៀតណាម បានរៀបចំពិធីប្រកាសបញ្ជីឈ្មោះសហគ្រាសនិរន្តរភាពនៅវៀតណាម ឆ្នាំ២០១៧។ អញ្ជើញចូលរួមពិធីនេះមានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។

          ថ្លែងមតិនៅទីនេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានអោយដឹងថា៖ បញ្ជីឈ្មោះឆ្នាំនេះ មិនគ្រាន់តែមានឈ្មោះដែលបានលើកតម្កើងនាឆ្នាំ២០១៦ប៉ុណ្ណោះទេ ថែមទាំងមានឈ្មោះថ្មីជាច្រើន ជាពិសេសគឺមណ្ឌលឯកជន។ នេះជាភស្តុតាងច្បាស់លាស់បំផុតនៃការកសាងបរិយាកាសងាយស្រួល សំដៅអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាពចំនួន១៧របស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព។

          លោកស្រីTran Ngoc Anh នាយិកាទំនាក់ទំនងអន្តរជាតិ នៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Dekalb វៀតណាម ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសត្រូវបានលើកតម្កើងក្នុងពិធីនេះចែករំលែកថា៖

          “ ទទួលបានរង្វាន់អភិវឌ្ឍន៍និរន្តរភាព ឆ្នាំនេះមានអត្ថន័យដ៏សែនសំខាន់។ ក្រោយរយៈពេលដ៏វែងខំប្រឹងប្រែង យើងខ្ញុំត្រូវបានទទួលស្គាល់ជាសហគ្រាសអភិវឌ្ឍន៍និរន្តរភាពនៅវៀតណាម។នេះជាប្រភពកម្លាំងដើម្បីយើងបន្តខំប្រឹងប្រែងអភិវឌ្ឍន៍និរន្តរភាពនៅវៀតណាម ក៏ដូចជានៅលើទូទាំងពិភពលោកផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ