ប្រកាសបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ “មុខរបរធ្វើអំបិលនៅ Bac Lieu”

(VOVWORLD) - នាថ្ងៃទី ៣១ ធ្នូ នៅភូមិ Go Cat ឃុំ Dien Hai ស្រុក Dong Hai (ខេត្ត Bac Lieu) បានប្រព្រឹត្តទៅពិធីប្រកាសនិងទទួលប័ណ្ឌបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍សម្រាប់បេតិកភណ្ឌវប្បធម៌អរូបីជាតិ “មុខរបរធ្វើអំបិលនៅ Bac Lieu”។ 
ប្រកាសបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ “មុខរបរធ្វើអំបិលនៅ Bac Lieu” - ảnh 1ទិដ្ឋភាពនៃពិធី

នេះជាលើកទីមួយហើយដែល Bac Lieu មានបេតិកភណ្ឌវប្បធម៌ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ហើយ “មុខរបរធ្វើអំបិលនៅ Bac Lieu” ត្រូវបានដាក់ចូលជាបេតិកភណ្ឌវប្បធម៌អរូបីវៀតណាម នោះជាប្រភេទសិប្បកម្មប្រពៃណី។

ថ្លែងមតិនៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Cao Xuan Thu Van បានអះអាងថា៖ មុខរបរធ្វើអំបិលនៅខេត្ត Bac Lieu បានក្លាយជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ មិនត្រឹមតែជាមោទនភាពរបស់ប្រជាជននៅស្រុក Dong Hai ស្រុក Hoa Binh និងប្រជាជន Bac Lieu ប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកជាក់ស្តែងក្នុងការអភិរក្សភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់វៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ