ប្រកាស“បេតិកភ័ណ្ឌឯកសារកំណាព្យអក្សរសាស្ត្រលើសំណង់ស្ថាបត្យកម្មអតីតរាជធានីHueចំណុះកម្មវិធីសតិរពិភពលោក”

ប្រកាស“បេតិកភ័ណ្ឌឯកសារកំណាព្យអក្សរសាស្ត្រលើសំណង់ស្ថាបត្យកម្មអតីតរាជធានីHueចំណុះកម្មវិធីសតិរពិភពលោក” - ảnh 1
ប្រព័ន្ធកំណាព្យអក្សរសាស្ត្រលើសំណង់ស្ថាប័ត្យកម្មអតីតរាជធានី Hue

(VOVworld)-នាព្រឹកថ្ងៃទី១១មិថុនា នៅទីក្រុង Hue គណៈកម្មាធិការប្រជាជន ខេត្ត
Thua Thien –Hue បានរៀបចំពិធីប្រកាស “បេតិកភ័ណ្ឌឯកសារកំណាព្យ អក្សរ
សាស្ត្រលើសំណអ់ស្ថាបត្យកម្មអតីតរាជធានី Hueចំណុះកម្មវិធីសតិរពិភពលោក
តំបន់ អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការ UNESCO”។ បេតិកភ័ណ្ឌនេះត្រូវបានបញ្ជូល
ទៅក្នុងកម្មវិធីសតិរពិភពលោក តំបន់អាស៊ី-ប៉ាស៊ីហ្វិក​និងបានប្រកាសនៅ​ក្នុងសន្និ
សីទពេញអង្គលើកទី៧របស់គណៈកម្មាធិការកម្មវិធីសតិ ពិភពលោកតំបន់អាស៊ី-
ប៉ាស៊ីហ្វិកដែលបានរៀបចំឡើងនៅអតីតរាជធានី Hue នាខែឧសភាកន្លងទៅ។
ឯកសារទាំងអស់នេះ បានសម្តែងនូវការសន្យាដែល មានលក្ខណៈប្រពៃណីយូរ
អង្វែងនិងនិរន្តរភាពរបស់ប្រទេសជាតិអំពីការអភិវឌ្ឍ ន៍វិស័យអប់រំ វប្បធម៌និងវិទ្យា
សាស្ត្ររបស់ជនជាតិវៀតណាម ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិ
រក្សបេតិកភ័ណ្ឌអតីតរាជធានី Hue បាន ឲ្យដឹងថា៖

“កំណាព្យនិងអក្សរសាស្ត្រលើសំណង់ស្ថាប័ត្យកម្មរបស់រាជវាំង Hue ជាបេតិកភ័ណ្ឌ
លើក ទី៥នៃអតីតរាជធានី Hue ដែលបានអង្គការ UNESCO លើកដំកើង។ នេះជាការ
 ទទួលស្គាល់យ៉ាងធំធេងចំពោះយើងខ្ញុំទាំងអស់គ្នា ក្នុងនោះមានការយកចិត្ត ទុក
ដាក់ពិសេសរបស់គណៈកម្មាធិការប្រជាជនខេត្ត ក្រសួងវប្បធម៌ កីឡានិងទេសចរ
ណ៍ ជាពិសេសគឺគណៈកម្មាធិការជាតិ UNESCO វៀតណាម។ យើងខ្ញុំ យល់ថា ការ
ទទួលស្កាល់នេះគ្រាន់តែជាជំហានដំបួងបុណ្ណោះដើម្បីជាមូលដ្ឋាន ច្បាប់ សំដៅ
ឈានទៅការកសាងផែនការយុទ្ធសាស្ត្រសម្រាប់ការងារអភិរក្ស និងពង្រីកនូវបេតិក
ភ័ណ្ឌនេះឲ្យល្អបំផុត ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ