ប្រកាសប្រព័ន្ធព័ត៌មាននិងមូលដ្ឋានទិន្នន័យសម្រាប់ការផ្តល់និងគ្រប់គ្រងលេខកូដតំបន់ដាំដុះ

(VOVWORLD) - នាថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍ ដើម្បីប្រារព្ធពិធី “ផ្លាស់ប្តូរឌីជីថលវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ” និងបានប្រកាសអំពីការអនុវត្តប្រព័ន្ធព័ត៌មាននិងមូលដ្ឋានទិន្នន័យសម្រាប់ការផ្តល់និងគ្រប់គ្រងលេខកូដតំបន់ដាំដុះ។

ប្រកាសប្រព័ន្ធព័ត៌មាននិងមូលដ្ឋានទិន្នន័យសម្រាប់ការផ្តល់និងគ្រប់គ្រងលេខកូដតំបន់ដាំដុះ - ảnh 1រូបថត៖ Bao Nhan dan

អនុវត្តន៍តាមយុទ្ធសាស្ត្រផ្លាស់ប្តូរ ឌីជីថលជាតិ  ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត ក្នុងរយៈពេលកន្លង មក ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានផ្តោតការយកចិត្តទុកដាក់លើការដឹកនាំការអនុវត្តប្រព័ន្ធ ឌីជីថលរបស់ផ្នែក ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងផ្នែកកសិកម្ម “តម្លាភាព-ទំនួលខុសត្រូវ - និរន្តរភាព”។ យោងតាមការប៉ាន់ប្រមាណ ប្រទេសទាំងមូលមានផ្ទៃដីដាំដុះចំនួន ៤,៨ លានហិកតា រួមទាំងដើមឈើហូបផ្លែ ផលិតកម្មស្រូវ និងរោងចក្រឧស្សាហកម្ម។ ក្នុងនោះ តំបន់ជាច្រើនត្រូវបានផ្តល់លេខកូដសម្គាល់ដើម្បីគ្រប់គ្រងការផលិត ការតាមដាន និងលើកកម្ពស់គុណភាពផលិតផលកសិកម្ម។ យ៉ាងណាមិញ ដើម្បីភ្ជាប់ព័ត៌មានយ៉ាងពេញលេញរវាងផលិតកម្មនិងទីផ្សារ ចាំបាច់ត្រូវពន្លឿនការផ្លាស់ប្តូរឌីជីថលក្នុងវិស័យផលិតកម្មដំណាំ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពរវាងផលិតកម្ម ទីផ្សារ និងអ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ