ប្រកាសផែនការមេអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Tan Trao-Tuyen Quang

(VOVWORLD) -នាព្រឹកថ្ងៃទី២៤ខែកុម្ភៈ នៅទីធ្លា Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលដោយអនុម័ត នូវផែនការមេ ស្តីពីការអភិវឌ្ឍមណ្ឌលទេសចរណ៍ Tan Trao ដល់ឆ្នាំ២០៣០និងបំផុស ចលនាបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។ 

 

ប្រកាសផែនការមេអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Tan Trao-Tuyen Quang - ảnh 1លោក Tran Quoc Vuong ថ្លែងមតិក្នុងពិធី  

អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Quoc Vuong ប្រធានគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមបាន សង្កត់ធ្ងន់ថា Tan Trao ជាតំបន់ដីពោរពេញទៅដោយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ មានទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។ តាមនោះការរៀបចំផែនការមេសំដៅអភិ វឌ្ឍន៍ Tan Trao ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍ជាតិនោះ ជាថ្មីម្តងទៀត អះអាង នូវតួនាទីសំខាន់និងតម្លៃដ៏ធំធេងរបស់មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌និង អេកូឡូស៊ី Tan Trao៖

        “រដ្ឋអំណាចខេត្ត Tuyen Quang ត្រូវកសាងផែនការជាក់ស្តែងដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធភាពតាមដំណើរការដែលបានដាក់ចេញ។ គប្បីអភិវឌ្ឍន៍មណ្ឌលទេសច រណ៍ជាតិ Tan Trao តភ្ជាប់ជាមួយការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌប្រវត្តិ សាស្ត្រ វប្បធម៌ប្រពៃណី តាមទិសបង្កើតនូវសារមន្ទីរប្រវត្តិសាស្ត្រមួយស្ថិតក្នុងបរិយា កាសបើកទូលាយ ជាពិសេស បង្កើតឡើងលក្ខណៈវិសេសវិសាលជាមួយនឹងផលិត ផលទេស ចរណ៍ដោយឡែករបស់ខេត្ត Tuyen Quang”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ